Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​ដាក់​សិស្ស​មិន​លើសពី​៣០​នាក់​ឡើយ​

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់​ដែល​បើក​ដំណើរការ​ឡើងវិញ​ នៅក្នុង​ដំណាក់កាល​ទី​៣​ខាងមុខ​ត្រូវ​ដាក់​សិស្ស​ក្នុង​១​ថ្នាក់​មិន​ឲ្យ​លើស​ពី​៣០​នាក់​ឡើយ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

យោង​តាម​សេចក្តី​ណែនាំ​ស្ដីពី​ការ​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​ក្នុង​ដំណាក់កាល​ទី​៣​នេះ​ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​គ្រឹះស្ថាន​បឋមសិក្សា​ត្រូវ​អនុវត្ត​ការបង្រៀន​និង​រៀន​លើ​មុខវិជ្ជា​សិក្សា​គោល​ពីរ​គឺ​ភាសា​ខ្មែរ​និង​គណិតវិទ្យា​ហើយ​សម្រាប់​មុខវិជ្ជា​ផ្សេងទៀត​ត្រូវ​ព្យួរ​សិន​ដោយ​នឹងត្រូវ​រៀន​បំពេញបន្ថែម​នៅ​ដើមឆ្នាំ​សិក្សា​បន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​នេះ​ទៀត ​ត្រូវ​រៀន​ចំនួន​៥​ម៉ោង​ក្នុង​មួយថ្ងៃ​ និង​អនុវត្ត​ការ​បង្រៀន​និង​រៀន​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដោយ​បែងចែក​សិស្ស​ជា​ពីរ​ក្រុម​ក្នុង​មួយ​ថ្នាក់​ដែល​ក្នុង​មួយ​ក្រុម​មិន​លើសពី ៣០​នាក់​ និង​អនុវត្តតាម​ការសិក្សា​តាម​បែប​ចម្រុះ​ដូច​ក្នុងដំណាក់កាល​ទី​ពីរ​។

ក្នុងករណី​ថ្នាក់រៀន​ដែល​មាន​សិស្ស​ក្រោម​៣០​នាក់​ ត្រូវ​អនុវត្ត​ការបង្រៀន​និង​រៀន​ពេញលេញ​មុខវិជ្ជា​សិក្សា​គោល​គឺ​ភាសា​ខ្មែរ​និង​គណិតវិទ្យា​។

សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ថ្នាក់​ទី​៩ និង​ទី​១២​ត្រូវ​បន្ត​អនុវត្ត​ដូច​ក្នុងដំណាក់កាល​ទី​២​។​ ចំណែក​ថ្នាក់​ទី​៧ ទី​៨ ទី ៩​ថ្ងៃទី​១១​ត្រូវអនុវត្ត​ការ​បង្រៀន​និង​រៀន​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដែល​ក្នុង​មួយ​បន្ទប់​មាន​សិស្ស​មិន​លើស​ពី​៣០​នាក់​នឹង​អនុវត្ត​ការសិក្សា​តាម​បែប​ចម្រុះ​ដោយ​ផ្ដោតលើ​មុខវិជ្ជា​សិក្សា​គោល​យ៉ាងតិច​៦​មុខវិជ្ជា​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ចំនួន​បន្ទប់រៀន​។

ក្រសួង​បាន​បញ្ជាក់​ថា ​ចំពោះ​គ្រឹះស្ថានសិក្សា​និង​កន្លែង​ផ្ដល់​សេវា​អប់រំ​កុមារ​តូចៗ​វិញ​ត្រូវ​បើក​ដំណើរ​ការ​បង្រៀន​និង​រៀន​ពេញលេញ​គ្រប់​កម្រិត​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដោយ​កំណត់​ចំនួន​កុមារ​មិន​លើសពី​២៥​នាក់​ក្នុង​មួយ​ថ្នាក់​។

គួរ​បញ្ជាក់​ថា ​ការ​បើក​ដំណើរការ​សាលា​ឡើងវិញ​ដំណាក់កាល​ទី​៣​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២​ខែវិច្ឆិកា​រហូតដល់​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២០​នេះ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥០ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម៥៤ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម