ព័ត៌មានជាតិ
ក្រសួងសាធារណការ បញ្ចេញកម្មវិធីថែទាំផ្លូវ សម្រាប់ពលរដ្ឋរាយការណ៍ពីផ្លូវខូច
ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែប្រកាសពីកម្មវិធីថ្មីមួយទៀត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ដែលជាកម្មវិធីមួយ សម្រាប់ប្រជាពលរដ្ឋអាចរាយការណ៍ពីស្ថានភាពផ្លូវគ្រប់ទីកន្លែង មិនថាក្នុងតំបន់ខ្លួនរស់នៅ ឬផ្លូវដែលគាត់ធ្វើដំណើរឆ្លងកាត់ ក្នុងន័យដើម្បីអាចផ្តល់ដំណឹងជូនក្រសួងចាត់វិធានការបានទាន់ពេលវេលា។
យោងតាមការផ្សព្វផ្សាយនៅលើផេកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ROAD CARE Mobile App ជាកម្មវិធីថែទាំផ្លូវលើស្មាតហ្វូនថ្មីមួយ ដែលសាធារណជនអាចថតពីស្ថានភាពផ្លូវដែលខូចៗ រាយការណ៍ មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ដោយគ្រាន់តែតំឡើងកម្មវិធីនេះ និងធ្វើតាមការណែនាំក្នុងកម្មវិធី។
តាមរយៈកម្មវិធីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន គូសបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែអាច ថតរូបភាពរាយការណ៍ ពីស្ថានភាពផ្លូវខូចខាតប៉ុណ្ណោះទេ គឺថែមទាំងអាចចូលរួមសហការរាយការណ៍ ពីផ្លូវដែលត្រូវ ជួសជុលថែទាំ និងសញ្ញាចរាចរណ៍ បានថែមទៀតផង។
គួរបញ្ជាក់ថា លោកអ្នកទាញយក និងដំឡើងកម្មវិធីនេះ ដោយឥតគិតថ្លៃពីតាមរយៈ Link ខាងក្រោមនេះ៖
- App Store: roadcare.mpwt.gov.kh/ios
- Play Store: roadcare.mpwt.gov.kh/android
សម្រាប់ព័ត៌មានបន្ថែម គឺអាចទំនាក់ទំនងទៅកាន់លេខ 1275 ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ