Connect with us

ព័ត៌មានជាតិ

មន្ត្រីនៃក្រសួងសេដ្ឋកិច្ច២រូប​ បានបញ្ចប់ការសិក្សានៅអ៊ុយក្រែន

បានផុស

នៅ

ក្រោយថ្ងៃជ័យជំនះ៧មករា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា បានបញ្ជូននិស្សិតដើម្បីឲ្យទៅសិក្សានៅបរទេសជាបន្តបន្ទាប់ ជាពិសេស នៅបណ្ដាប្រទេសនៃសហភាពសូវៀត។ ក្នុងនោះ មានអតីតនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអ៊ុយក្រែនផងដែរ ខណៈបច្ចុប្បន្ន អតីតនិស្សិតទាំងនោះ បាន និងកំពុងបម្រើការក្នុងជួរកិច្ចការរដ្ឋ។ បើនិយាយដោយឡែក ចំពោះក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមានមន្ត្រីចំនួន២រូប ជាអតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សានៅអ៊ុយក្រែន។ តើមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចទាំង២រូបនេះ ជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោក ហ៊ាន សាហ៊ីប

បច្ចុប្បន្ន លោក ហ៊ាន សាហ៊ីប មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ហ៊ាន សាហ៊ីប កាន់តំណែងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៣ ខណៈឆ្នាំ២០២២ លោកត្រូវបានទទួលការតែងតាំងមុខតំ​ណែងជាន់ខ្ពស់បន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

លោក ហ៊ាន សាហ៊ីប គឺជាអតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិត និងសញ្ញាបត្របណ្ឌិត (PhD) ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យរដ្ឋគៀវ នៃប្រទេសអ៊ុយក្រែន នៅក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ឆ្នាំ ១៩៩៤។

២/ លោក ទេព ភិយ្យោរិន្ទ្រ

លោក ទេព ភិយ្យោរិន្ទ្រ បានបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនៃរដ្ឋ KHARKOV ប្រទេសអ៊ុយក្រែន កាលពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧។ បច្ចុប្បន្ន លោក ទេព ភិយ្យោរិន្ទ្រ មានតំណែងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនកាន់តែងតាំងជាអនុរដ្ឋលេខាធិការ លោក ទេព ភិយ្យោរិន្ទ្រ ធ្លាប់មានតួនាទីជាអគ្គនាយកនៃអគ្គនាយកនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ធ្លាប់ធ្វើជាទីប្រឹក្សានាយកប្រតិបត្តិនៃការិយាល័យធនាគារពិភពលោក ធ្លាប់ធ្វើជាប្រធាន-អនុប្រធាននៃនាយកដ្ឋានគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ខណៈលោកផ្ដើមបម្រើការជាមន្រ្តីផ្នែកថវិកានៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០០០៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម