Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន សាទរនូវសមិទ្ធិផលថ្មីសន្លាងចំនួន ២ អគារ ដែលនឹងលេចចេញរូបរាងក្នុងពេលខាងមុខនេះ

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​សម្ដែង​ការ​ចូលរួម​អបអរសាទរ​នូវ​សមិទ្ធិផល​ថ្មីសន្លាង​ចំនួន ២ អគារ ដែល​នឹង​លេចចេញ​រូបរាង​ក្នុង​ពេល​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សម្ដែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល និង​អគារ​សាល​ប្រជុំ របស់​សាលាស្រុក​កំពង់រោទិ៍ ស្ថិត​ក្នុង​ភូមិ​ស្វាយ​អា​ណាត ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ១ កើត ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៣។

សូម​បញ្ជាក់​ថា អគារ​ដែល​បញ្ចុះ​បឋមសិលា​សាងសង់​ថ្ងៃនេះ​រួមមាន ៖

១/.​អគារ​រដ្ឋបាល ចំនួន ០១ ខ្នង ទទឹង ១៣ ម៉ែត្រ x បណ្ដោយ ២៨ ម៉ែត្រ (២ ជាន់ គឺ​ជាន់​ផ្ទាល់​ដី និង​ជាន់​ទី ១)

២/.​អគារ​សាល​ប្រជុំ ចំនួន ០១ ខ្នង (១ ជាន់ គឺ​ជាន់​ផ្ទាល់​ដី​) ទទឹង ១៧,១ ម៉ែត្រ បណ្ដោយ ២០ ម៉ែត្រ។

ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​បាន​ដំណើរការ​ទៅតាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក្ខ ដោយ​មាន​ការ​អុជ​ធូប និង​បួងសួង​សុំ​នូវ​សេចក្ដី​សុខ​សប្បាយ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ថ្វាយ​គ្រឿង​សក្ការបូជា ដើម្បី​ឲ្យ​ការ​សាងសង់​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ និង​សុខ​សុវត្ថិភាព៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ប្រជាជន​កោះGreenland រៀបចំ​បោះឆ្នោត​ ក្រោម​ការតាមដាន​របស់​ពិភពលោក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

សន្តិសុខសង្គម៨ ម៉ោង មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

Sokha Hotels

ព័ត៌មានពេញនិយម