ព័ត៌មានជាតិ
វីដេអូស្តែងៗ ស្រ្តីចាប់ក្មេងនៅក្រុងតាខ្មៅ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន
សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងស្រាវជ្រាវ លើករណីស្ត្រីម្នាក់ បានចាប់កុមារាជាសិស្សសាលាម្នាក់ ដោះយកខ្សែ ក រួចប្លុងចោលនៅម្ដុំផ្សារតាខ្មៅ។
ការស្រាវជ្រាវនេះ បានកើតឡើងបន្ទាប់ពីមានគណនីហ្វ៊េសប៊ុក ឈ្មោះ Ven Phannith បានផ្សព្វផ្សាយនូវវីដេអូ ដោយអមជាមួយខ្លឹមសារថា ចោរស្រីបានចាប់កូនរបស់ខ្លួន នាព្រឹកម៉ោង៩ និង៤១នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដោយដឹកតាមម៉ូតូយកទៅចោលនៅផ្សារតាខ្មៅ បន្ទាប់មកដឹកយកទៅទុកចោលនៅតាខ្មៅ តែត្រូវបានស្រ្តីម្នាក់ជូនមកដាក់នៅសាលាបឋមសិក្សាតាខ្មៅ ហើយនាយកសាលាបានសួរនាំ និងជូនមកដល់សាលាស្វាយរលំវិញ។

គណនីហ្វ៊េសប៊ុក ឈ្មោះ Ven Phannith បានអះអាងថា ក្នុងសកម្មភាពខាងលើ កូនរបស់ខ្លួនបានបាត់បង់ខ្សែ ក មួយខ្សែ ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះ ។
គួរកត់សម្គាល់ថា យ៉ាងហោចណាស់មានករណីចំនួនពីរ បានកើតឡើងក្នុងសប្ដាហ៍នេះ លើកុមារជាសិស្សសាលា។ដោយករណីទី១ កើតលើកុមារីម្នាក់ នៅក្នុងខណ្ឌឬស្សីកែវ និងករណីលើកនេះ កើតឡើងនៅស្វាយរលំ តែស្រ្តីសង្ស័យបានដឹកមកប្លុងចោលនៅក្នុងក្រុងតាខ្មៅ។
សមត្ថកិច្ចបានអំពាវនាវដល់អាណាព្យាបាលទាំងអស់ឱ្យចូលរួម និងមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវរាយការណ៍បន្ទាន់នៅពេលមានករណីសង្ស័យ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង