Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិជំរុញពលរដ្ឋទាញយក​ប្រព័ន្ធបាគងឱ្យបានច្រើន​ដើម្បីទទួលបានអត្ថប្រយោជន៍

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋទាញយកប្រព័ន្ធបាគងយកមកប្រើប្រាស់ឱ្យបានច្រើនបន្ថែមទៀតដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពិសេសទៅលើព័ត៍មានមានទាក់ទិននឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់កម្មវិធីរួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសទៅលើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគងនៅព្រឹកថ្ងៃទី២០កុម្ភៈនេះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា មកដល់បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រព័ន្ធបាគងទាំងប្រយោល និងផ្ទាល់ប្រមាណជាង៨លាននាក់ក្នុងនោះមានអ្នកដែលទាញកម្មវិធីនេះប្រើប្រាស់លើទូរស័ព្ទ​ដៃប្រហែល​៥០​ម៉ឺន​នាក់។ លោកស្រី ជា សិរី បានបន្តថា អ្នកដែលទាញប្រព័ន្ធបាគងប្រើប្រាស់លើទូរស័ព្ទដៃមិនត្រឹមតែអាចប្រើប្រាស់ទៅលើការទូទាត់ប៉ុណ្ណោះទេប៉ុន្តែក៏អាចមើលឃើញពីព័ត៌មាននៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផងដែរ។

លោកស្រី ជា សិរី សង្ឃឹមថា ប្រជាជននឹងទាញយកប្រព័ន្ធបាគងនេះឱ្យកាន់តែទូលំទូលាយ និងកាន់តែច្រើនដោយសារ​វាមានអត្ថប្រយោជន៍ច្រើនមិនមែនតែសម្រាប់ទូទាត់ប្រាក់ប៉ុណ្ណោះទេ និងអាចទាញយកព័ត៍ំមានសុខភាពដូចជាព័ត៍មានចាក់វ៉ាក់សាំងផ្ទាល់ខ្លួនបានទៀតផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសមានប្រសាសន៍ថា កិច្ចសហការរវាងក្រសួងសុខាភិបាល និងធនាគារជាតិនេះនឹងជួយជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធបាគងដែលជាស្នាដៃរបស់ខ្មែរបានកាន់តែច្រើនបន្ថែមទៀតព្រោះថាប្រព័ន្ធនេះវានឹងជួយផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចំណេញពេលវេលាលឿនរហ័សក្នុងការចូលមើលព័ត៍មានចាក់វ៉ាក់សាំង​កូវីដ១៩របស់ខ្លួនថា រហូតមកដល់ឥឡូវនេះគាត់បានចាក់ដូសទីប៉ុន្មានហើយ ដូសចុងក្រោយចាក់នៅថ្ងៃណាដើម្បីទៅចាក់ដូសបន្តឬមិនទាន់ដាក់វេនដែលត្រូវចាក់។ ជាងនេះទៀតវាជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវប្រព័ន្ធឌីជីថលដែលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលដើម្បីដើរឱ្យទាន់ទៅនឹងការរីកចំរើនរបស់តំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានរៀបចំឲ្យមានក្របខណ្ឌកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សារណៈ​យោគ​​យល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់លំនាំភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំង​កូវីដ​១៩​របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបស់បាគងដើម្បីសម្រួលដល់តម្រូវការនិងពង្រីកវិសាលភាពក្នុងការប្រើប្រាស់ប្រព័ន្ធបាគងក្នុងសាធារណៈ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានជាតិ២៣ ម៉ោង មុន

សភាអឺរ៉ុប​​​ថ្កោលទោស​ថៃ​​ដែល​បញ្ជូន​ជនភាគតិច​អ៊ុយហ្គ័រ​ទៅចិន និង​ការ​ប្រើច្បាប់​ប្រមាថ​មហា​ក្សត្រ​

Sokha Hotels

ព័ត៌មានពេញនិយម