Connect with us

ព័ត៌មានជាតិ

លោក ថោង ខុន ជំរុញឲ្យប្រជាសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ​ រៀបចំទីតាំងឲ្យបានស្អាត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិបន្ថែម

បានផុស

នៅ

ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានេជំរុញឲ្យប្រជាសហគមន៍អេកូទេសចរណ៍ ផាត់សណ្តាយ ត្រូវចេះរៀបចំទីតាំងខ្លួនឲ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកំសាន្ដដែលជាផ្នែកមួយក្នុងការជួយបង្កើនជីវភាពបានមួយផ្នែកទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឳកាសចុះជួបសំណេះ​សំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ ក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង ខុន បានលើកឡើងថា ក្រៅពីការប្រកបរបរនេសាទដោយស្របច្បាប់ហើយ ត្រូវខិតខំរៀបចំទីតាំងរបស់ខ្លួនឱ្យបានស្អាត និងទាក់ទាញ ដើម្បីបានផ្តល់ឱកាសឱ្យភ្ញៀវទេសចរបានមកទស្សនាកម្សាន្តបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យប្រជាសហគមន៍ត្រូវចេះអភិរក្សធានជីវៈចម្រុះ​ និងធនធានធម្មជាតិក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគង់វង្ស​ ដោយមិនត្រូវប្រកបរបរនេសាទត្រី​ដោយខុសច្បាស់ដែលអាចនាំឱ្យបាត់បង់ពូជត្រី ឫកាប់ព្រៃលិចទឹកដែនជម្រករបស់មច្ឆាជាតិនោះឡើយ។

បើតាមលោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ( FACT) បានឱ្យដឹងដែរថា ថ្មីនេះអង្គការ FACT បានទទួលគម្រោងពីក្រសួងបរិស្ថានរបស់អាល្លឺម៉ង ក្នុងការជួយដល់សហគមអេកូទេសចរណ៍ផាត់សណ្តាយ ដែលមានរយៈពេល៥ឆ្នាំបន្តទៀត ដែលគិតចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ហើយនឹងមានគម្រោងក្នុងការជួយសាងសង់ ផ្សារអេកូទេសចរណ៍បណ្តែតទឹក ដែលតាមផែនការគ្រោងធ្វើឡើងពីអគារចំនួន៣ ជាអក្សU មាន២ជាន់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម