Connect with us

ព័ត៌មានជាតិ

អភិបាលរង​ខេត្តស្វាយរៀង ចុះ​រក​ដំណោះស្រាយ​ការ​ដាំ​ដើម​ចេក និង​សង់​ខ្ទម នៅ លើ​ដី​ព្រៃ​កូនឈើ​របស់​រដ្ឋ

បានផុស

នៅ

ស្វាយរៀង​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក ម៉ែន អេង អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​វិវាទ និង​ចុះ​ពិនិត្យ​ដល់​ទី​តាំង​ដី​ព្រៃ​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ចុះ​កាប់​រុករាន ដាំចេក និង​សង់​ខ្ទម​នៅលើ​ដីព្រៃ​កូនឈើ​របស់​រដ្ឋ ព្រមទាំង​បានមក​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ក្នុងការ​ឈូសឆាយ​ព្រៃដាំ​កូនឈើ​ឡើងវិញ ក្នុងភូមិ​សាស្ត្រ​ខាងជើង​ភូមិ​បុស្ស​ឃុំ​ត្រស់ និង​ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា ទីតាំង​ដី​ព្រៃ​របស់​រដ្ឋ​ដែល​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ចូល​រុករាន​កាន់កាប់​ទាំងនោះ​ គឺ​ពុំ​មាន​លិខិត​កាន់កាប់ រឺ​បញ្ជាក់​ពី​ខាង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ នោះ​ទេ​គឺ​ពួកគាត់​បាន​សម្រុក​នាំគ្នា​មក​រាន​ដី​ព្រៃ​របស់​រដ្ឋ​ហើយ​សង់​ខ្ទម ដាំ​ដំណាំ​អាស្រ័យ​ផល​យ៉ាង​អានាធិបតេយ្យ​ស្រេច​តែ​ចិត្ត​ដោយ​ពុំ​គោរព​ច្បាប់​នោះឡើយ បើទោះបី​ជា​ខាង​មូលដ្ឋាន​ធ្លាប់បាន​ណែនាំ​យ៉ាងណាក៏ដោយ ហើយ​រហូត​មក​ដល់ពេល​បច្ចុប្បន្ននេះ​មាន​ចំនួន​ប្រមាណ​ជាង​២០០​គ្រួសារ​ឯណោះ​។

លោក​បាន​បន្ត​ថា រឿង​ការ​បែក​ចែក​ដីធ្លី​នេះ​ក្នុងភូមិ​សាស្ត្រ​ស្រុក​រមាសហែក​កាលពី​ឆ្នាំ​២០១២​តាមរយៈ​បទបញ្ជា​លេខ ០០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ក្រុមនិស្សិត​ស្ម័​គ្រ​ចិត្ត​ចុះ​ធ្វើការ​វាស់វែង​បែងចែក​ធ្វើ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧៨​គ្រួសារ ដោយ​ក្នុងនោះ​មួយ​គ្រួសារ​បានទទួល​ដី​ធ្វើជា​កម្ម​សិទ្ធិ​ស្របច្បាប់ ចំនួន​១.៥​ហិកតា ដោយបាន​ឆ្វៀល​ដី​គំរប​ព្រៃរបស់​រដ្ឋ ជូន​ពួកគាត់​រួចមកហើយ​ក៏ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ មិនដឹង​ជា​ប្រជាពលរដ្ឋ​មកពី​ខាង​ណាខ្លះ​ទេ បាននាំគ្នា​មក​កាប់​រុករាន ដាំ​ដំណាំ​អាស្រ័យ​ផល​លើដី​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​របស់គាត់​ទៅវិញ​ដោយ​ពុំ​ស្តាប់​ហេតុផល​នោះឡើយ​។

ក្នុងឱកាស​នោះ​ផង​ដែរ ​លោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង ក៏បាន​សំណូមពរ​ដល់​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​រក​ដំណោះ​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​ដោយ​លើក​ពី​ហេតុផល​ឲ្យ​ពួកគាត់​យល់​ពី​ច្បាប់​នៃ​ការកាន់កាប់​ប្រើប្រាស់​ដីធ្លី​ពីព្រោះ​ថាបើ​យើង​មិន​គោរព​ច្បាប់​ទេ គឺ​ត្រូវ​ប្រឈម​ទៅ​និង​ការអនុវត្ត​ច្បាប់​ដោយ​បង្ខំ ដើម្បី​កុំ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ដូច្នេះ​បន្តទៅទៀត​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ទោះបីជា​យ៉ាងណាក៏ដោយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នេះ​ជា​លក្ខណ​:​ក្រៅ​ប្រព័ន្ធតុលាការ​ឲ្យ​អស់​លទ្ធភាព ដោយ​បាន​សុំ​គោល​ការ​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ចេញ​សេចក្តីសម្រេច​នា​ពេ​លខាងមុខ​នេះហើយ ក្នុងនាម​យើង​ជា​ម្ចាស់​មូលដ្ឋាន​ដាច់ខាត​ត្រូវ​តាមដាន​រក​មេខ្យល់​ឲ្យ​ឃើញ ដែល​ដើរ​ឃោសនា​ប្រជាជន​ឲ្យ​ធ្វើ​ការកាប់​រុករាន​ដីព្រៃ​របស់​រដ្ឋ ធ្វើជា​កម្ម​សិទ្ធិ​របស់ខ្លួន​ដើម្បី​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

ដោយ ៖ ​ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម