Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី​

បានផុស

នៅ

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ដូ​មី​និក វីលៀម (Dominic Williams) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ លោក​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​សូម​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ប្រើប្រាស់ និង​និយាយ​ជា​ភាសាខ្មែរ​។

លោក​ដូ​មី​និក បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា លោក​ធ្លាប់​បានមក​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១០​។ បើ​ប្រៀបធៀប​ពី​ពេលនោះ នឹង​ពេល​បច្ចុប្បន្ន​នេះ លោក​បាន​ពិនិត្យ​ឃើញ​ថា កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ជាមួយគ្នា​នោះ លោក​ឯកអគ្គរាជទូត បាន​សម្ដែង​នូវ​ការ​គោរព​ភាពជា​អ្នកដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន លើ​កិច្ច​ការ​សំខាន់ៗ​មួយ​ចំនួន​រួមមាន ការ​នាំ​នូវ​សុខសន្តិភាព និង​ស្ថេរភាព នយោបាយ​សម្រាប់​កម្ពុជា​, ទប់ស្កាត់​ការ​រីក​រាល​ដា​នៃ​ជំងឺ​កូ​វីដ​១៩ បើក​ប្រទេស និង​បើក​សេដ្ឋកិច្ច​ឡើងវិញ​បាន​យ៉ាង​ជោគជ័យ​, គ្រប់គ្រង​សេដ្ឋកិច្ចកម្ពុជា​បាន​យ៉ាង​ល្អ​,​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង ការយកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ លើ​ការដោះមីន និង​នាំ​កម្ពុជា​ឈាន ទៅជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។

ក្នុងជំនួប​នេះ លោក ដូ​មី​និក បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា មហិច្ឆតា​របស់​លោក គឺ​នៅ​ពីក្រោយ​កម្ពុជា ជួយ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​កកើត​ឡើងវិញ បរិស្ថាន និង​វិស័យ​ដទៃ​ទៀត ក្នុង​គោលដៅ​ពង្រីកពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​នឹង​ខ្លាំង​ឡើង ។ ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ​លោក ដូ​មី​និក ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​លោក ដូ​មី​និក ចំពោះ​ការ​កោតសរសើរ​ពី​ភាព​រីកចម្រើន​នៅ​កម្ពុជា ក៏ដូចជា​ការ​កត់សម្គាល់​លើ​ការដឹកនាំ​របស់​សម្តេច​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​កោតសរសើរ​លោក​ដូ​មី​និក ដែល​បាន​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អប្រសើរ​។ សម្ដេច​តេ​ជោ ក៏បាន​ថ្លៃ​អំណរគុណ​ចំពោះ​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​កម្ពុជា​លើ​ការ​ដោះមីន​ផងដែរ​។

សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា កម្ពុជា​បាន​រង​នូវ​សោកនាដកម្ម​ជាង ៤០ ឆ្នាំ​មកហើយ​ដោយសារ​គ្រាប់មីន​។ ពេលនេះ​កម្ពុជា​កំពុង​ប្រើ​ធនធាន​យ៉ាងច្រើន​ជាមួយ​ធនធាន​សប្បុរសជន ក៏ដូចជា​ធនធាន​រប​ស់​ដៃគូ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។

ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់ជូន​លោក ដូ​មី​និក ពី​បំណង​ចង់​ឱ្យមាន​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​តេ​ជោ ក៏បាន លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​អង់គ្លេស មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​នា​ពេល​ខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម