ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ចេះភាសាអង់គ្លេសជួយបង្កើនទាំងចំណេះដឹងទូទៅ និងការចាប់យកជំនាញបច្ចេកវិទ្យា
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាសាអង់គ្លេស ពិតមានសារសំខាន់នៅក្នុងប្រទេសកម្ពុជា ខណៈមិនត្រឹមតែជាភាសាប្រើប្រាស់ផ្លូវការរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលទៅកាន់ចំណេះដឹងទូលំទូលាយ និងការចូលទៅកាន់និងចាប់យកជំនាញបច្ចេកវិទ្យាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/១-1-1-1024x580.jpg)
ក្នុងឱកាសចូលរួមក្នុងសន្និសីទស្តីពីការបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ហៅកាត់ថា ខាមថេសូល(CamTESOL) ប្រចាំឆ្នាំលើកទី១៩ រៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ដែលមានប្រតិភូជាតិ និងអន្តរជាតិប្រមាណជិត២ពាន់នាក់ មកពី៣៩ប្រទេសជុំវិញពិភពលោក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានចាត់ទុកជាការជួបគ្នាដោយផ្ទាល់មួយដែលជួយជំរុញដល់ការអភិវឌ្ឍជំនាញ និងជួយដល់ការលើកកម្ពស់គុណភាពនៃការអភិវឌ្ឍធនធានមនុស្សផ្នែកភាសាអង់គ្លេសនៅកម្ពុជា បន្ទាប់ពីខកខានក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីផ្ទះការរាតត្បាតជំងឺកូវីដ-១៩ ខណៈបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ និងបានក្លាយជាសន្និសីទដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education បានឱ្យដឹងថា សន្និសីទស្តីពីការបង្រៀនភាសាអង់គ្លេសនៅកម្ពុជាបានក្លាយជាវេទិកាដែលនាំមកនូវគ្រូបង្រៀនភាសាអង់គ្លេស និងអ្នកស្រាវជ្រាវនៅក្នុងវិស័យបង្រៀនភាសាអង់គ្លេស ព្រមទាំងបានបង្កើតឱ្យកម្ពុជាក្លាយជាចំណុចផ្តោតសំខាន់ក្នុងតំបន់ និងអន្តរជាតិសម្រាប់ការបង្រៀនភាសា អង់គ្លេស ព្រមទាំងការស្រាវជ្រាវ និងការផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តដ៏ល្អបំផុតនៅក្នុងការបង្រៀនភាសាអង់គ្លេស។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/២-25-1024x682.jpg)
ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ក៏ដូជាឯកអគ្គរដ្ឋទូតអាមេរិក និងអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានចាត់ទុកវេទិកានេះថា បានពង្រឹងទំនាក់ទំនងរវាងសហគមន៍នៃការបង្រៀនភាសាអង់គ្លេសនៅតំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិ ហើយបានទទួលការគាំទ្រពីស្ថាប័នអប់រំ និងសាជីវកម្មដ៏ល្បីល្បាញជាសកល បន្ទាប់ពីបានក្លាយជាព្រឹត្តិការណ៍ប្រមូលផ្តុំប្រចាំឆ្នាំដែលជំរុញដល់ការអភិវឌ្ឍវិជ្ជាជីវៈនៃការបង្រៀនភាសាអង់គ្លេសដែលត្រូវបានប្រើប្រាស់ជាសកលសម្រាប់ការអប់រំ ចំណេះដឹងទូទៅ ការទូតមុខជំនួញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត