ព័ត៌មានជាតិ
មេភូមិ៖ កោះរ៉ុងសន្លឹមមានសក្តានុពលធម្មជាតិចម្រុះ និងភូមិសហគន៍ទាក់ទាញទេសចរបរទេស
កោះរ៉ុងសន្លឹម ជាតំបន់ទេសចរណ៍បែបធម្មជាតិមានជីវៈចម្រុះជាច្រើន និងភូមិសហគមន៍ កំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។

លោក ឡាយ ថៃ មេភូមិកោះរ៉ុងសន្លឹម បានប្រាប់កម្ពុជាថ្មីថា នៅលើកោះរ៉ុងសន្លឹម មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន ដូចជា តំបន់ឆ្នេរខ្សាច់ស្រស់ស្អាត ធនធានបាតសមុទ្រ(ត្រី ផ្កាថ្ម) កោះ ភ្នំ ព្រៃឈើលើកោះ ភូមិសហគមន៍ ភោជនីយដ្ឋាន ផ្ទះសំណាក់ រីសត និងបឹងកាឡូ ជាដើម។
បើតាមលោកមេភូមិ នៅលើកោះរ៉ុងសន្លឹមមានអាជីវកម្មទាំងអស់ប្រមាណជាង ៧០អាជីវកម្ម។ ពលរដ្ឋដែលរស់នៅលើកោះជិត ២៥០គ្រួសារ បានងាកពីរបរនេសាទ មកប្រកបអាជីវកម្ម សេវាកម្ម ក្នុងវិស័យទេសចរណ៍វិញ ក្រោយពីមានការអភិវឌ្ឍ និងកែច្នៃតំបន់នេះឱ្យមានសក្តានុពល។

លោកបញ្ជាក់ថា នៅក្រោយវិបត្តិកូវីដ-១៩ នៅលើកោះមានការអភិវឌ្ឍជាបន្តបន្ទាប់ ទាំងលើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់។ ជាមួយគ្នានេះ ភូមិសហគមន៍នៅលើកោះ ក៏ជាផ្នែកទាក់ទាញទេសចរសំខាន់ផងដែរ។ បើតាមលោក ឡាយ ថៃ ភ្ញៀវទេសចរបរទេសចូលចិត្តដើរកម្សាន្តនៅក្នុងភូមិសហគមន៍ ដើម្បីទស្សនាទិដ្ឋភាពផ្សេងៗ ដែលអ្នកភូមិបង្ហាញពីវប្បធម៌ និងវត្ថុអនុស្សារីយ៍ ជាដើម។

មេភូមិកោះរ៉ុងសន្លឹម បានគូសបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃមានទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តកោះរ៉ុងសន្លឹមប្រមាណពី ៣០០-៥០០នាក់ ដោយក្នុងនោះភ្ញៀវអន្តរជាតិសម្រាកលំហែចាប់ពី ៣ថ្ងៃទៅ ១សប្តាហ៍ ចំណែកភ្ញៀវជាតិ ភាគច្រើនសម្រាកតែ ១យប់ប៉ុណ្ណោះ។

លោក មុយ ខេន ម្ចាស់រីសត Lazy Beach បានឱ្យដឹងថា នៅកោះរ៉ុងសន្លឹម មានឆ្នេរកម្សាន្តចំនួន ៦កន្លែង ដែលទាក់ទាញភ្ញៀវទេសចរ និងស្រស់ស្អាតបំផុត គឺទី១. ភូមិ២៣ ឬកោះរ៉ុងសន្លឹម , ២. ឆ្នេរសេនឌីប៊ីច, ៣. ឆ្នេរក្រឡក់ត្រីកេះ ឬឆ្នេររមនី, ៤. ឆ្នេរ Lazy Beach, ៥ ឆ្នេរសាតាសេន និងទី៦. សាន់សេដ។ បើតាមលោក មុយ ខេន សម្រាប់កន្លែងស្នាក់នៅក្នុង១យប់តម្លៃចន្លោះពី ៤០ដុល្លារ ទៅជាង ១០០ដុល្លារតាមទីកន្លែង។ សម្រាប់រីសត Lazy Beach របស់លោក មុយ ខេន តម្លៃក្នុង១យប់ ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។

ម្ចាស់រីសតរូបនេះ បានលើកឡើងទៀតថា ភ្ញៀវទេសចរទៅលេងកោះរ៉ុងសន្លឹម អាចដើរផ្សងព្រេងកាត់ព្រៃ ជិះទូកស្ទូចត្រី ហែលទឹកនៅឆ្នេរសមុទ្រ រួមទាំងសេវាកម្មកម្សាន្តផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា កោះរ៉ុងសន្លឹម មានចម្ងាយ ២៥គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ។ ចំពោះអ្នកដែលចង់ធ្វើដំណើរទៅកម្សាន្តនៅកោះរ៉ុងសន្លឹម អាចជិះអូប័រចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងតម្លៃសំបុត្រម្នាក់ ២៥ដុល្លារ ទៅមក ដោយប្រើរយៈពេលប្រមាណ ៣០ទៅ ៤០នាទី នឹងទៅដល់កោះរ៉ុងសន្លឹម៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា