Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម៖ ប្រេងសាំង និងម៉ាស៊ូតបន្តចុះថ្លៃ នៅក្នុងសប្តាហ៍

បានផុស

នៅ

ប្រេងសាំងបន្តចុះថ្លៃ ៥០រៀល នៅសល់ ៤៣៥០រៀល ខណៈម៉ាស៊ូតចុះមកត្រឹម ៤៣០០រៀល ក្នុង១លីត្រ នៅក្នុងសប្តាហ៍នេះ ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងតម្លៃសាំងនេះ លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កន្លងមកថា យើងមិនអាចទស្សទាយ​ឱ្យច្បាស់ពីការឡើងថ្លៃ ឬចុះថ្លៃនៃប្រេងឥន្ទន:បានទេ។

លោកបន្ថែមថា ប្រេងឥន្ទនៈដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ សុទ្ធតែនាំចូលពីទីផ្សារបរទេស។ ដូចនេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ទន:ក្នុងស្រុកយើង គឺអាស្រ័យទាំងស្រុងទៅនឹងតម្លៃលើទីផ្សារអន្តរជាតិ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា កន្លងទៅ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុននាំចូលប្រេង បានសម្រេចចូលរួមជាមួយរាជ​រដ្ឋាភិបាលបញ្ចុះតម្លៃប្រេង ២សេនក្នុងមួយលីត្រ។ ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សម្រេចជួយប្រជា​ពលរដ្ឋអ្នកជាវប្រេង ចំនួន២ សេន ក្នុងមួយលីត្រផងដែរ ដែលធ្វើឱ្យថ្លៃលក់ប្រេងក្នុងស្រុក ចុះថោកជាងថ្លៃគណនា ចំនួន ៤ សេនក្នុងមួយលីត្រ។ លោកថា ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួនមិនបានដឹងទេថា សម្ដេចតេជោ បានជួយចំណាយ ៤ សេន ក្នុងមួយលីត្រប្រេង។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មួយរូបទៀត បានប្រាប់កម្ពុជាថ្មីកន្លងទៅថា បច្ចុប្បន្ន​នេះប្រេង​ឥន្ធនៈ​ដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការ​នៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម