Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជំនាញ ​៖ ១៦​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កោះកុង ស្លាប់​សឹងតែ​ទាំងអស់​របួស​ពិបាក​ព្យាបាល

បានផុស

នៅ

កោះកុង​ ៖ ក្រុម​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូន លើក​ឡើង​ថា បញ្ហា​គ្រោះថ្នាក់​នៅ​ខេត្តកោះកុង​កើនឡើង​គួរឱ្យ​សម្គាល់ ដោយ​ក្នុងចំណោម​១៦​ករណី​មាន​ស្លាប់​សឹងតែ​ទាំងអស់ រីឯ​អ្នករបួស​តិចតួច​ពិបាក​ព្យាបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣​ថា យោង​តាម​តួលេខ​ពី​ស្នងការ​នគរបាល​ខេត្ត និង​មន្ទីរពេទ្យ​ខេត្ត បង្ហាញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​បាន​កើនឡើង​ក្នុងស្ថានភាព​គួរឱ្យ​បារម្ភ​ខ្លាំង ភាគច្រើន​អ្នកស្លាប់ និង​រងរបួស​ជា​យុវជន​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​២៩​ឆ្នាំ ខណៈ​ពួកគាត់​ពេញកម្លាំង​សិក្សា និង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​។

វគ្គ​បណ្តុះបណ្តាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​យុវជន​នៅក្នុង​ខេត្តកោះកុង ប្រមាណ​៥០​នាក់លោក ព្រំ វ​ន្ថា ពន្យល់​ដែរ​ថា មូលហេតុ​ដែលនាំឱ្យ​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​នៅពេលនេះ ក៏​ដោយសារតែ​កត្តា​បើកបរ​ហួស​ល្បឿន​កំណត់ សេព​គ្រឿង​ស្រវឹង មិន​ពាក់មួក​សុវត្ថិភាព បើក​វ៉ា​ជែង​ក្ន​ងុ​ស្ថានភាព​គ្រោះថ្នាក់ និង​មិន​ផ្តល់​សិទ្ធ​អាទិភាព​ឱ្យ​គ្នា​ទៅវិញទៅមក ជាដើម។

ដោយ​មើល​ឃើញ​បញ្ហា​ប្រឈម​ទាំងនេះហើយ ទើប​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូន សហការ​មួយ​មន្ទីរ​ជំនាញ ចុះ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទៅដល់​ក្រុម​យុវជន​គោលដៅ និង​ប្រជាពលរដ្ឋ​ទូទៅ បាន​ជ្រួល​ជ្រាប​អនុវត្ត​គោរព​ច្បាប់​រួមគ្នា​។​

​លោក សៀង កក្កដា អភិបាលរងក្រុង​ខេ​ម​ភូមិន្ទ លើក​ឡើង​ថា ការ​កែប្រែ​ឥរិយាបថ​ល្អ​របស់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ជា​ចំណែក​មួយ​សំខាន់បំផុត​កាត់បន្ថយ​អត្រា​ស្លាប់ និង​រងរបួស​លើ​ដង​ផ្លូវ គ្រា​បញ្ហា​ទាមទារ​ឱ្យ​ការទប់ស្កាត់ និង​ដោះស្រាយ​រួមគ្នា​ជាបន្ទាន់​។

​លោក​អភិបាលរងក្រុង​ខេមរភូមិន្ទ ក៏បាន​ចាត់ទុកថា ការ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើឱ្យ​សង្គមជាតិ​ខាតបង់​ថវិកា​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ព្រមទាំង​បន្សល់ទុក​នូវ​ស្ត្រី​ម៉ា​យ កុមារកំព្រា និង​ជនពិការ​ជាដើម​។ ដូច្នេះ​ចាំបាច់​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ចៀស​ជាង​ការខ្លាច​នគរបាល​សម​ត្ថ​កិច្ច​ពេល​អនុវត្ត​ពង្រឹង​ច្បាប់​តាម​ដងផ្លូវ​សាធារណៈ​។

គួរ​ជម្រាប​ថា ក្នុង​មូលដ្ឋាន​ខេត្ត​កោះកុង មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គួរឱ្យកត់សម្គាល់ បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​។ ចំពោះ​ជនបង្ក​មួយ​ត្រូវបាន​ផ្តន្ទាទោស​តាមច្បាប់ ខ្លះទៀត​កំពុង​តាម​ចាប់ខ្លួន​នៅឡើយ​ក្រៅ​សំណាញ់​ច្បាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម