Connect with us

ព័ត៌មានជាតិ

​ផ្ទះ​ចិញ្ចឹម​ត្រចៀក​កាំ ត្រូវ​សង់​ចម្ងាយ​យ៉ាង​តិច​​ ២ គីឡូ​ម៉ែត្រ​ពី​ទីប្រជុំជននៅ​ខេត្តកោះកុង

បានផុស

នៅ

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កាលពី​ម្សិល​មិញ​នេះ ​លោក សុខ សុទ្ធី​ អភិបាល​រង​ខេត្ត​កោះកុងបាន​គូស​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បាន​ណែនាំ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ចិញ្ចឹម​​ត្រចៀកកាំ​ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​​ត្រូវ​សង់​ផ្ទះ​ត្រចៀកកាំ​ចម្ងាយ​ ២ គីឡូ​ម៉ែត្រ​ពី​ទី​ប្រជុំជន​ដើម្បី​កាត់​បន្ថយ​ផល​រំខាន​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​វិញ​បញ្ហា​នេះ លោក សុខ សុទ្ធី​ បាន​មាន​ប្រសាសន៍​ថា ដោយ​មើល​ឃើញពី​ផល​ប៉ះពាល់និង​ការ​រំខាន​មួយ​ចំនួន​ ពី​​ផ្ទះត្រចៀកកាំ ពិសេស​គឺ​ភាព​រីក​ចម្រើន​នៃ​ចំនួន​មនុស្ស​ក្នុង​ខេត្ត ហេតុ​ដូច​នេះ​ទើប​កាល​ពី​ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​បាន​ដាក់​ចេញ​សេចក្ដី​ណែនាំ​មួយ​ទៅ​ដល់​អ្នក​ពាក់​ព័ន្ធ​គ្រប់ក្រុង​ស្រុក​ឃុំសង្កាត់ ព្រម​ទាំង​ប្រជាពលរដ្ឋទាំង​អស់​ ឱ្យ​បាន​យល់ដឹង​ពី​ការ​គ្រប់​គ្រងនិង​ការ​សាងសង់​ផ្ទះ​ត្រចៀកកាំ​។

​លោក​បញ្ជាក់​ថា រដ្ឋបាល​ខេត្តបាន​ចេញ​សេចក្តី​ណែនាំឱ្យ​អ្នកធ្វើ​​​ផ្ទះ​ត្រចៀក​កាំ​ ត្រូវសាងសង់​​ចម្ងាយ​យ៉ាង​តិច​ ២ ​គីឡូ​ម៉ែត្រ​ពី​ទី​ប្រជុំ​ជន​។

លោក សុខ សុទ្ធី បន្ត​ថា មុខ​របរ​ផ្ទះ​ត្រចៀកកាំ​​គឺ​ជា​មុខ​របរ​ចម្បង​សំខាន់ទីពីរ​របស់​ប្រជាជន។ យ៉ាងណា​មិញ​ដោយ​មើលឃើញ​ថា ​ការ​រំខាន​ក៏​មិន​ប៉ះពាល់អីធ្ងន់ធ្ងរ​ ចំពោះ​សំណង់​អាជីវកម្មផ្ទះត្រចៀក​កាំ​ដែល​បាន​សាងសង់​មុន​ចេញ​សេចក្តី​ណែនាំ​ អាជ្ញាធរ​ក៏​មិន​មានគោលការណ៍​តម្រូវ​​ឲ្យ​រើចេញពីទីតាំង​ចាស់​នោះ​ដែរ។

លោក​ សុខ សុទ្ធី​បាន​បន្ថែម​ថា ប្រជាជន​​ខេត្ត​កោះកុងក្រៅ​ពី​ប្រកប​របរ​ធ្វើ​ផ្ទះ​ត្រចៀក​កាំ ក៏​មាន​ដាំ​ដុះដំណាំ​គួប​ផ្សំ​ផ្សេង​ទៀត​​ទាំង​រយៈ​ពេល​វែង មធ្យម និង​ខ្លី ដើម្បី​ធានា​ចំណូល​ប្រចាំ​ថ្ងៃ​មាន​ដូច​ជា​ ចេក ដូង កៅស៊ូ អំពៅ ស្វាយ​ចន្ទី ធូរេន និង​សាវម៉ាវ​ជា​ដើម។ ​ភាគ​ច្រើន​នៃ​ការ​ដាំ​ដុះ​នេះ ​នៅ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្ត​ដូច​ជា​ស្រុក​បុទុមសាគរ​ ស្រុក​ស្រែ​អំបិល ស្រុក​ថ្មបាំង និង​ស្រុក​មណ្ឌល​សីមា ដែល​មាន​សក្ដានុពល​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ការ​ដាំ​ដំណាំ​ហូប​ផ្លែ និង​កសិកម្ម​ផ្សេងៗ​ទៀត៕

អត្ថបទ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម