ព័ត៌មានជាតិ
អាជ្ញាធរមីន និងក្រុមហ៊ុនមេធាវី ចុះអនុស្សរណៈ ប្រតិបត្តិការផ្នែកច្បាប់ សម្រាប់សកម្មភាពមីន
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ស្តីពីភាពដៃគូ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងវិស័យឯកជន សម្រាប់ការងារសកម្មភាពមីននៅកម្ពុជា។

លោក អាន សុវឌ្ឍនា តំណាងក្រុមហ៊ុនក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ក្នុងការងារគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា ព្រមទាំងទទួលបាននូវសមិទ្ធផលយ៉ាងច្រើក្នុងកាងារបោសសម្អាតមីនកន្លងមក ជាពិសេសបានប្រកាសភូមិ ឃុំ ស្រុក និងខេត្តអស់មីន ជាបន្តបន្ទាប់។

ក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម នឹងចូលរួមផ្តល់ការពីគ្រោះយោបល់ផ្នែកច្បាប់ និងចូលរួមផ្សព្វផ្សាយអំពីសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរមីន ទៅគ្រប់វិស័យឯកជន និងក្រុមមេធាវីនៅកម្ពុជា ព្រមទាំងល់ការបណ្តុះបណ្តាលផ្នែកច្បាប់លើប្រធានបទខ្លីៗ ជូនដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ចំពោះការចូលរួមប្រកបដោយទឹកចិត្តសប្បុរស និងលើកកម្ពស់សកម្មភាពមីននៅកម្ពុជា ដែលជាការងារបោសសម្អាតមីន គឹជាការងារមួយមានហានិភ័យខ្ពស់ និងប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា។ ការចងមេត្រីភាពរវាងអជ្ញាធរមីន និងក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម នេះ ពិតជាមានសារៈសំខាន់ណាស់ និងត្រូវការធាតុចូលបន្ថែមផ្នែកច្បាប់សម្រាប់សកម្មភាពមីននៅកម្ពុជា ក្នុងករណីចាំបាច់ណាមួយ។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ការចូលរួមដោយទឹកចិត្ត អត់មានតួលេខកំណត់ទេ គឺជាការចែករំលែកសេចក្តីស្រឡាញ់ជូនអ្នកដទៃ ដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដែលសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្វីដែលយើងកំពុងធ្វើ គឺសុទ្ធតែដើម្បីប្រយោជន៍ជាតិមាតុភូមិរបស់យើង ផងដែរ។ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋកម្ពុជា ទទួលបានអនាគតល្អ និងមានការរីកចំរើនទៅមុខជានិច្ច ហើយឱកាសរបស់យើងទាំងអស់គ្នា គ្មានដែនកំណត់ឡើយ៕

អត្ថបទ៖ ឡាង កុសល

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន