Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចំនួន ៣ វិនិយោគ​សេវាទឹកស្អាតនៅខេត្តកោះកុង

បានផុស

នៅ

ក្រុមហ៊ុន​​ចំនួន ៣ កំពុង​វិនិយោគ​សេវាទឹកស្អាតនៅ​ក្នុង​ខេត្ត​កោះកុង។ ​​បើយោង​តាម​របាយការណ៍​​រដ្ឋបាល​ខេត្តកោះកុង​នៅក្នុងសន្និសីទ​ធ្វើឡើងកាលពីម្សិលមិញនេះនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមហ៊ុន​ទាំង ៣ ដែល​កំពុង​វិនិយោគ​សេវាទឹកស្អាត​ក្នុង​ខេត្តកោះកុង មាន​ក្រុមហ៊ុន L.Y.P Group មានទីតាំងនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែល​វិនិយោគផ្នែកទឹកស្អាតគ្រប​ដណ្តប់​​បាន​ចំនួន ០៣ សង្កាត់ និង ១១ ភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​បានកសាងទំនប់ស្ទាក់ទឹកជ្រោះតាប៉ន ដែលមានចំងាយពីទីរួមខេត្ត ៧ គីឡូម៉ែត្រ ស្ថិត​នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលអាចផ្ទុកទឹកបានកម្ពស់ ២៥ ម៉ែត្រ និងអាចស្តុកទឹកបានប្រហែលជា ៣ លានម៉ែត្រគីប និងមានអាងប្រព្រឹត្តកម្មចំនួន ២ ដែលអាចស្តុកទឹកបានចំនួន ២០.០០០ ម៉ែត្រគីប។

ដោយ​ឡែក​ក្រុមហ៊ុនពីរទៀត​មានក្រុមហ៊ុនលោក កើត ព្រហស្ថវរៈ មានទីតាំងផលិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែល​វិនិយោគផ្នែកទឹកស្អាត​​គ្របដណ្តប់បានចំនួន ២ ឃុំ និង ៦ ភូមិ និងក្រុមហ៊ុនលោកស្រី ហុង មុំ មានទីតាំងផលិតនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង វិនិយោគផ្នែកទឹកស្អាតគ្របដណ្តប់បានចំនួន ២ ភូមិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម