ព័ត៌មានជាតិ
ប្រធានក្រុមសភាអាល្លឺម៉ង់ទទួលបន្ទុកអាស៊ាន សង្កេតឃើញថា កម្ពុជា មានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង
ប្រធានក្រុមគណៈប្រតិភូសភាអាល្លឺម៉ង់ទទួលបន្ទុកអាស៊ាន បានសង្កេតឃើញថា ប្រទេសកម្ពុជា មានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហើយជាពិសេសទៀតនោះ ប្រជាជនបានទទួលផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា។
ការបង្ហាញការសង្កេតឃើញបែបនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាអាល្លឺម៉ង់ទទួលបន្ទុកអាស៊ាន ដឹកនាំដោយលោកស្រី Gabrielle KATZMAREK។
លោកស្រី Gabrielle KATZMAREK បានសម្ដែងការគោរពជូនសម្ដេចតេជោ ចំពោះជំហររបស់កម្ពុជានាពេលកន្លងមក ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លោកស្រី បានជម្រាបជូនសម្ដេចតេជោថា លោកស្រី បានមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ ២០០៩ ហើយមកដល់ពេលនេះលោកស្រី សង្កេតឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្ដូរច្រើន។
ក្នុងនោះ លោកស្រីថា កម្ពុជា មានសេដ្ឋកិច្ចល្អ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហើយជាពិសេសទៀតនោះ ប្រជាជនបានទទួលផ្លែផ្កានៃកំណើនសេដ្ឋកិច្ចគ្រប់ៗគ្នា។ លោកស្រី Gabrielle KATZMAREK ក៏បានជម្រាបជូនសម្ដេចតេជោថា គោលដៅរបស់លោកស្រី មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីស្វែងរកដៃគូកិច្ចសហប្រតិបត្តិការ ដែលអាចទុកចិត្តគ្នាបាន ព្រមទាំងជំរុញកិច្ចព្រមព្រៀងសេរីរវាងអឺរ៉ុប និងអាស៊ាន ជាពិសេសនៅពេលដែលពិភពលោក កំពុងជួបនឹងវិបត្តិ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី Gabrielle KATZMAREK ថា ចំពោះករណីប្រទេសរុស្ស៊ី ឈ្លានពានប្រទេសអ៊ុយក្រែន គឺប្រទេសកម្ពុជា មានគោលជំហរច្បាស់លាស់ នោះគឺរក្សាសណ្ដាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ជាមួយនឹងគោលដៅរបស់លោកស្រី Gabrielle KATZMAREK ហើយបានជម្រាបជូនលោកស្រីថា សហគមន៍អាស៊ាន ជាសហគមន៍មួយដែលអនុវត្តសេចក្ដីសម្រេចតាម កុងសង់ស៊ីស។ ក្នុងន័យនេះ ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប ឲ្យទទួលបានជោគជ័យនោះ ត្រូវមើលសហគមន៍អាស៊ានទាំងមូល ដោយមិនត្រូវមើលប្រទេសនីមួយៗ នៅក្នុងសហគមន៍អាស៊ានដោយឡែកពីគ្នា នោះទេ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត