ព័ត៌មានជាតិ
ស្ថាប័នជាតិចំនួន១ និងខេត្តចំនួន១០ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិរួច ១០០ភាគរយ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៦៣០ច្បាប់។

បើតាម ACU មកដល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន១ និងខេត្តចំនួន១០ បានបញ្ចប់ការប្រកាសរបស់ខ្លួន១០០ភាគរយហើយ រួមមាន ១. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ២. ខេត្តឧត្តរមានជ័យ ៣. ខេត្តសៀមរាប ៤. ខេត្តត្បូងឃ្មុំ ៥. ខេត្តកំពង់ឆ្នាំង ៦. ខេត្តក្រចេះ ៧. ខេត្តកំពង់ចាម ៨. ខេត្តកែប ៩. ខេត្តតាកែវ ១០. ខេត្តស្វាយរៀង និង១១. ខេត្តកំពង់ធំ។
អង្គភាពប្រឆាំងអំពើពុករលួយអះអាងថា ជារួមឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលទទួលបានមានចំនួនសរុប២០,៨៨៧ច្បាប់។
សូមបញ្ជាក់ថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ហើយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាំទទួលឯកសារ៧ថ្ងៃ ក្នុង១សប្តាហ៏ ដោយមិនឈប់សំរាកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងថ្ងៃបុណ្យទេ ចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោង៥ល្ងាច៕
កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ