ព័ត៌មានជាតិ
អភិបាលក្រុង សុំឲ្យអាជីវករលះបង់គំនិតកេងប្រវ័ញ្ចលក់ទំនិញខូចគុណភាពបំផ្លាញសុខភាពអ្នកទទួលទាន
ខេត្តបាត់ដំបង៖ ថ្ងៃទី១៣ខែមករានេះ អាជ្ញាធរក្រុងបាត់ដំបង បានប្រមូលទំនិញខូចគុណភាពជាច្រើនគីឡូក្រាមដុតកម្ទេចចោល ក្រោយពីបានដកហូតពីអាជីវករនៅតាមបណ្តាទីផ្សារនានាជុំវិញខេត្តកាលពីអំឡុងឆ្នាំ២០២០។
ទំនិញដែលខូចគុណភាពដែលផុតកាលបរិច្ឆេទ ដែលមន្ត្រីជំនាញសម្រេចដុតបំផ្លាញចោលនៅពេលនេះ មានទម្ងន់សរុប ១៨១០គីឡូក្រាមក្នុងនោះរួមមាន ភេសជ្ជះ,ស្រា,អាហារងៀត,នំកញ្ចប់,និងអាហារកំប៉ុងមួយចំនួនទៀត។

ពេលកំពុងដុតកំទេចទំនិញខូចគុណភាព លោកផេង សិទ្ធី អភិបាលក្រុងខេត្តបាត់ដំបងឆ្លៀតណែនាំដល់អាជីវករមួយចំនួនថា ទំនិញខូចគុណភាពអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋទូទៅពីមួយថ្ងៃទៅថ្ងៃ។ សូមបងប្អូនអាជីវករ លះបង់គំនិតលោភលន់ ដោយមិនគួរគប្បីលក់ទំនិញខូចគុណភាពកេងប្រវញ្ច័សុខភាពអ្នកទទួលទាន។
លោកសំណូមពរយ៉ាងទទូចដល់អាជីវករ ត្រូវងាកមកចូលរួមជាមួយមន្ត្រីជំនាញនិងមានភាពស្មោះត្រង់ ចំពោះអតិថិជនដោយកុំដាក់តាំងលក់នូវផលិតផលដែលខូចគុណភាពតទៅទៀត។ ចំណែកឯបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់បរិភោគក៏ទាមទារឲ្យយកចិត្តទុកដាក់ និងចេះពិនិត្យមើលកាលបរិច្ឆេទទំនិញនីមួយៗ ដែលលក់នៅលើទីផ្សារឲ្យបានត្រឹមត្រូវ ជៀសវាងបង្កជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារតាមរយះសុខភាពទន់ខ្សោយនៅថ្ងៃខាងមុខ៕
សៅ សារិទ្ធិ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន