ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់អឺរ៉ុប សន្យាជួយគាំទ្រកម្ពុជា ចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួច
លោក Petros Sourmelis ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា សន្យាជួយគាំទ្រកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC Graduation) និងការបន្តទទួលបានភាពអនុគ្រោះនានា។ លោក ក៏បានទទួលស្គាល់អំពីកំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបផងដែរ។ ការលើកឡើងរបស់លោក Petros Sourmelis នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២៣។

នៅក្នុងជំនួបនេះដែរ ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជារូបនេះ បានលើកឡើងទៀតថា ភាពអឺរ៉ុប សន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពបន្ថែមទៀត ជូនដល់កម្ពុជា តាមការចំាបាច់ សំដៅជួយអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់របស់កម្ពុជា។
ឯកឧត្តម សុខ សុភ័ក្រ្ត បានថ្លែងអរគុណដល់សហភាពអឺរ៉ុប ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងជំនួយហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍលើវិស័យសំខាន់ៗរបស់កម្ពុជា រួមមានគម្រោងការគាំទ្រសមាហរណកម្មអាស៊ានបូកកម្ពុជា (ARISE plus Cambodia) ជាដើម។

លោក បានបញ្ជាក់ជូនភាគីសហភាពអឺរ៉ុបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួលដល់ដំណើរការដោះស្រាយបញ្ហាបើកច្រកទីផ្សារផ្នែកសេវាពាណិជ្ជកម្មដើម្បីលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគនៅប្រទេសកម្ពុជា ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពសេចក្ដីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ, ការផ្ដល់សេវាទីភា្នក់ងារពិគ្រោះយោបល់ផ្នែកច្បាប់ និងការបង្កើតតុលាការពាណិជ្ជកម្មរបស់កម្ពុជា ជាដើម។
សូមបញ្ជាក់ថា កម្ពុជា-អឺរ៉ុប បានឯកភាព និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ព្រមទាំងតាមដានវឌ្ឍនភាពការងារប្រកបដោយស្មារតីជួយគ្នាទៅវិញទៅមក សំដៅបម្រើឱ្យផលប្រយោជន៍នៃភាគីទាំងពីរ ដោយផ្អែកលើគោលការណ៍ច្បាប់ និងភាពស្មើមុខ-ស្មើសិទ្ធលើឆាកអន្តរជាតិ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង