Connect with us

ព័ត៌មានជាតិ

បទល្មើសដាក់សម្រាស់ខុសច្បាប់កើតមានច្រើននៅក្នុងឃុំប្រឡាយមាស

បានផុស

នៅ

ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទតាមដងទន្លេនៅល្ងាចថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២៣ ក្រុមអ្នកយកព័ត៌មានយើងបានធ្វើដំណើរតាមកាណូតបាឡាស្មាច់មួយគ្រឿងចេញពីក្រុងកំពង់ឆ្នាំងឆ្ពោះទៅកាន់ឃុំប្រឡាយមាស ស្រុកកំពង់លែង ដើម្បីស្វែងរកបទល្មើសដាក់សម្រាស់ខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែពិតដូចប្រជាពលរដ្ឋបានរាយការណ៍ឲ្យមែន គឺនៅចំណុចព្រែកកោះបាយក្រៀមក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង មានបទល្មើសដាក់សម្រាស់ច្រើនដុំ និងចំណុចដែលមានសម្រាស់វែងៗជាងគេ ប្រមាណពី ៤០០ ទៅ ៥០០ ម៉ែត្រនោះ គឺនៅក្នុងព្រែកកោះបាយក្រៀមតូច។ ហើយប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅយប់ថ្ងៃទី ២១ ខែកុម្ភៈនេះ នៅចំណុចចុងកោះបាយក្រៀមចុងភូមិ និងមានការហ៊ុមសម្រាស់នៅពេលយប់មួយកន្លែងផងដែរ។

ប៉ុន្តែការថតបទល្មើសនេសាទនៅពេលយប់ពុំមានសុវត្ថិភាពសម្រាប់ក្រុមអ្នកយកព័ត៌មាននោះទេ។ ដោយឡែកនៅចំណុច​ពាមជីព្រីងខាងត្បូងជាបើកោះបាយក្រៀមក៏មានសម្រាស់ធំៗ និងវែងៗរាប់រយម៉ែត្រជាង ១០ កន្លែង និងមានទំហំនិមួយៗមិនតូចជាង២ហិកតាឡើយ។

ទាក់ទងនឹងបទល្មើសដាក់សម្រស់ខុសច្បាប់នៅចំណុចខាងលើនេះ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះលោក ងិន ហ៊ុន ប្រ ធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ក្រោយពីទទួលបានរូបភាពបទល្មើសដាក់សម្រាស់ខាងលើនេះ លោកបានឆ្លើយតាមទូរសព្ទឱ្យដឹងថា បទល្មើសដាក់សម្រាស់ ឬហ៊ុមសម្រាស់ចាប់ត្រីខុសច្បាប់ ជាគោលការណ៍លោកធ្លាប់បានណែនាំ និងព្រមានដល់មន្ត្រីជំនាញជលផលគ្រប់សង្កាត់នេសាទ និងគ្រប់ផ្នែកនេសាទ ក្នុងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួចហើយ គឺមិនអនុញ្ញាតឲ្យកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាដាច់ខាត។

ករណីកើតមានបទល្មើសដាក់សម្រាស់ដូចខាងលើនេះនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវណាមួយរបស់មន្ត្រីនោះ គឺនាយសង្កាត់នេសាទ, នាយផ្នែកនេសាទនៅក្នុងភូមិសាស្ត្រនោះត្រូវទទួលខុសត្រូវចំពោះមុខមន្ទីរកសិកម្ម ជាមួយគណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្ត ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាមួយប្រមុខរាជរដ្ឋាភិបាលដែលបានចេញបទបញ្ជារយ៉ាងម៉ឺងម៉ាត់កន្លងមកពីការបណ្ដែតបណ្ដោយឱ្យមានបទល្មើសនេសាទកើតឡើង គឺអាចប្រឈមនឹងការដកមុខដំណែងតួនាទីឬបណ្តេញចោលចេញពីក្របខណ្ឌ។

ដូច្នេះករណីខាងលើនេះលោកនឹងមានចំណាត់ការដល់មន្ត្រីជំនាញដែលទទួលខុសត្រូវក្នុងភូមិសាស្ត្រដែននេសាទរបស់ខ្លួនដោយត្រូវតែបង្ក្រាបឲ្យឱ្យអស់ក្នុងពេលឆាប់ៗនេះបើពុំនោះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បារាំង និយាយ​ថា ចិន​អាច​ដឹកដៃ​រុស្ស៊ី ចូល​តុចរចា​បញ្ចប់​សង្គ្រាម​នៅ​​អ៊ុយក្រែន

សេចក្ដីជូនដំណឹង៧ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ អំពាវនាវកម្មករ-និយោជិត បង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ

កីឡា២១ នាទីutes មុន

ហេតុ​អ្វី​កីឡាករ​គុនខ្មែរប្រកួត​ក្រៅ​ប្រទេសមិនសូវ​ជោគជ័យ?

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម