Connect with us

ព័ត៌មានជាតិ

ធ្ងន់ធ្ងរ​ព្រឹកនេះ រកឃើញ​អ្នក​ឆ្លង​ថ្មីដល់​ ១៣ នាក់​ មាន​ទាំងពលករ និង​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស

បានផុស

នៅ

ក្រសួង​សុខាភិបាលបាន​ជូន​ដំណឹង​ពី​ការ​រកឃើញ​អ្នក​ឆ្លង​ថ្មី​ដល់ ១៣​ នាក់នៅ​ព្រឹកនេះ។ អ្នក​ឆ្លង ០៨ នាក់ជាពលករ​មកពី​ថៃ និង ០៥ នាក់​ ជា​អ្នក​ដំណើរ​មកពីក្រៅ​ប្រទេស។

ក្នុង​នោះ​ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​តេស្ត​លើក​ទី​មួយ​អវិជ្ជមាន រហូត​ដល់​ថ្ងៃ ១៣ តេស្ត​លើក​ទី​ពីរ​មាន​វិជ្ជមាន​​កូវីដ ១៩ ដែល​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

ស្រ្តី​រូប​នោះ​អាយុ ៣៦ ឆ្នាំ ជាពលករ​មកពី​ថៃ​មាន​ស្រុក​កំណើត​នៅ​ស្រុកកំរៀង ខេត្ត​បាត់ដំបង។ តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល ស្រ្តី​រង​គ្រោះ​បាន​មក​ដល​់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ៣១ ធ្នូ តេស្ត​លើក​ទី​មួយ មិនមានវិជ្ជមាន​កូវីដ ១៩​ទេ។ ការ​បន្ត​ធ្វើ​ចត្តាឡីស័កនៅ​ថ្ងៃ​ទី ១៣ តេស្ត​លើក​ទី​ពីរ​ ទើបប្រកាស​ឆ្លង​​កូវីដ ១៩ និង​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​បាត់ដំបង។

ស្រ្តីដែលឆ្លង​នេះ ស្ថិត​នៅ​ក្នុ​ង​ចំណោមពលករ ០៨ នាក់​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​​ឆ្លង​កូវីដ ១៩ នៅ​ព្រឹក​នេះ រួម​ទាំង​អ្នក​ដំណើរ​មកពី​ក្រៅ ០៥ នាក់ទៀត សរុប​ទាំង​អស់ ១៣ នាក់ ត្រូវ​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ។

ក្រោយការ​ផ្ទុះ​កូវីដ​នៅ​ប្រទេស​ថៃ ប្រមុខ​រដ្ឋាភិបាល បាន​ចេញ​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ដឹកជញ្ជូនពលករ​ចល័ត​ក្នុង​ផ្ទៃ​ប្រទេស ដោយ​ត្រូវ​ពង្រឹង​សមត្ថភាព​កន្លែង​ធ្វើ​ចត្តាឡីស័ក​ខេត្តតាមព្រំដែន ទោះ​បី​អាច​មាន​ចំនួន​រាប់​ម៉ឺននាក់ក៏ដោយ ដើម្បី​​បង្ការ​ការ​ពង្រាយ​ជំងឺ​ដែលពិបាកគ្រប់គ្រង។

សម្តេច​តេជោ​ក៏​ចេញ​ការ​ណែនាំ​​ឲ្យ​​អាជ្ញាធរ​តាម​ព្រំដែន​ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ឲ្យ​បានហ្មត់ចត់​បំផុត ដាច់​ខាត​មិន​ឲ្យ​មាន​ការ​លួច​ឆ្លង​ចូលក្នុង​ប្រទេស​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ត្រូវ​តេស្ត​​សំណាក និង​ធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ​ជា​ចាំបាច់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី រៀបចំសន្និសីទអន្តរជាតិ ASAIHL ២០២៥ ដែលមានសាកលវិទ្យាល័យចូលរួម១៧ប្រទេសជុំវិញពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

មេដឹកនាំថៃពូកែកាឡៃ និង ពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​កម្ពុជា​អំពាវនាវ​កុំយករឿងដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​ធ្វើ​ជា​អាវុធនយោបាយ និង​ការ​បំភ័យ​កម្មករ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

សន្តិសុខសង្គម១៧ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

កីឡា១២ ម៉ោង មុន

នេះ​បញ្ជីឈ្មោះក្រុមបាល់ទះកំពូល​ទាំង ៥ ក្នុង​​ពាន SEA V League

Sokha Hotels

ព័ត៌មានពេញនិយម