ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ស្នើ Big Bad Wolf Books បន្តរៀបចំពិព័រណ៍នេះជារៀងរាល់ឆ្នាំនៅកម្ពុជា
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ស្ថាបនិក និងដៃគូរនៃពិព័រណ៍សៀវភៅ Big Bad Wolf Books បន្តរៀបចំការតាំងពិព័រណ៍នេះជារៀងរាល់ឆ្នាំនៅកម្ពុជា។
ការស្នើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍សៀវភៅ Big Bad Wolf Books ជាលើកទី២ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ពិព័រណ៍សៀវភៅ Big Bad Wolf Books បានចាប់ផ្ដើមរៀបចំជាលើកទី១ ក្នុងឆ្នាំ ២០២០ ហើយពេលនោះ ការតាំងពិព័រណ៍សៀវភៅនេះ គឺទទួលបានការស្វាគមន៍ និងគាំទ្រពីសាធារណជន ក៏ដូចជាអ្នកចូលចិត្តអានសៀវភៅមានចំនួនច្រើនលើសពីការរំពឹងទុក។ លោករដ្ឋមន្ត្រី បញ្ជាក់ថា ការទទួលបានភាពជោគជ័យនៃពិព័រណ៍នេះ គឺដោយហេតុថា សៀវភៅដែលយកមកដាក់តាំងលក់សុទ្ធសឹងជាប្រភេទសៀវភៅថ្មីៗដែលមានស្នាដៃល្អៗ មានគុណភាពខ្ពស់ ហើយជាពិសេសនោះមានតម្លៃទាបជាងទីផ្សារ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានចាត់ទុកការតាំងពិព័រណ៍សៀវភៅ Big Bad Wolf Books នៅកម្ពុជានាពេលនេះ គឺមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់វប្បធម៌នៃការអាន ហើយនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ដើម្បីទទួលបានបទពិសោធក្នុងការទិញសៀវភៅដែលមានគុណភាពល្អ និងមានតម្លៃមួយដ៏សមរម្យ។ លោករដ្ឋមន្ត្រី ក៏ បានស្នើដល់លោក Andrew Yap សហស្ថាបនិក Big Bad Wolf Books បន្តរៀបចំការតាំងពិព័រណ៍នេះជារៀងរាល់ឆ្នាំនៅកម្ពុជា និងពិនិត្យលទ្ធភាពពង្រីកកម្មវិធីតាំងពិព័រណ៍នេះនៅតាមបណ្ដាខេត្តនានារបស់កម្ពុជាផងដែរ។

បើតាមលោក Andrew Yap គឺ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅដ៏ធំបែបនេះជាច្រើនលើករួច មកហើយនៅប្រទេសចំនួន១៥ ដែលមាននៅ ៣៧ទីក្រុង ហើយពិព័រណ៍សៀវភៅនេះ ក៏បានចាប់បើកជាលើកដំបូងនៅកម្ពុជា កាលពីឆ្នាំ២០២០ ក្នុងគោលបំណងកសាងវប្បធម៌នៃការអាននៅកម្ពុជាដោយនាំមកសៀវភៅជាភាសាអង់គ្លេសដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប។ លោក Andrew បានថ្លែងឲ្យដឹងថា ឆ្នាំ២០២៣នេះ Big Bad Wolf Books នឹងដាក់តាំងពិព័រណ៍សៀវភៅដ៏ធំនេះជាថ្មីម្ដងទៀត នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ហើយចាប់បើកដំណើរការពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២យប់ នៅផ្សារទំនើបអូឡាំព្យា៕



ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ