ព័ត៌មានជាតិ
លោក សោម រតនា បញ្ជាក់ កម្ពុជាត្រៀមយក ២ វិញ្ញាសា ទៅបំបែកកំណត់ត្រាពិភពលោក
លោក សោម រតនា បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងសណ្ឋាគារនៅក្នុងក្រុងសៀមរាប ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ វិញ្ញាសាចំនួន២ គឺ ការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាសជារូបបេះដូង (Beyond the Games) នឹងត្រូវប្រារព្ធឡើងដើម្បីបំបែកកំណត់ត្រពិភពលោក។

លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឱ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួននៅក្នុងការចូលរួមបំបែកកំណត់ត្រាពិភពលោកចំនួន ២វិញ្ញាសា គឺការរាំម៉ាឌីហ្សូន និងបត់រូបបេះដូង។ លោកបានឱ្យដឹងថា កាលពីឆ្នាំ២០១៥ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោក លើការរាំចង្វាក់ម៉ាឌីហ្សូន ម្តងរួចមកហើយ ដែលកាលនោះមានយុវជនចំនួន ២០១៥ នាក់បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ ហើយសម្រាប់ឆ្នាំនេះគេរំពឹងថា នឹងមានយុវជនចំនួន ៣ពាន់នាក់ចូលរួម។


លោក សោម រតនា មានប្រសាសន៍បន្តថា សម្រាប់ការបត់ក្រដាសរូបបេះដូង កម្ពុជារំពឹងថា នឹងមានអ្នកចូលរួមបត់រូបបេះដូងចំនួន ១លានបេះដូង។ លោកបានឱ្យដឹងបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ហើយព្រឹត្តិការណ៍នេះ មានគោលដៅបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ជាខួប ១០ ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងល្បាំប្រជាប្រិយខ្មែរនានាដែលធ្លាប់មានពីមុនមកឱ្យយុវជនជំនាន់គ្រោយបានស្គាល់។ ក្រៅពីនេះ ព្រឹត្តិការណ៍អង្គរសង្ក្រានក៏នឹងនាំចំណូលជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ