ពលករ ០១ នាក់ ធ្វើ​ចត្តាឡីស័ក​ជិត​ដល់​ថ្ងៃ​ចេញ​ ទើប​​ប្រកាស​ឆ្លង​កូវីដ ១៩ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ពលករ ០១ នាក់ ធ្វើ​ចត្តាឡីស័ក​ជិត​ដល់​ថ្ងៃ​ចេញ​ ទើប​​ប្រកាស​ឆ្លង​កូវីដ ១៩

Published

on

ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​តេស្ត​លើក​ទី​មួយ​អវិជ្ជមាន រហូត​ដល់​ថ្ងៃ ១៣ តេស្ត​លើក​ទី​ពីរ​មាន​វិជ្ជមាន​​កូវីដ ១៩ ដែល​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

រូបតំណាង

ស្រ្តី​រូប​នោះ​អាយុ ៣៦ ឆ្នាំ ជាពលករ​មកពី​ថៃ​មាន​ស្រុក​កំណើត​នៅ​ស្រុកកំរៀង ខេត្ត​បាត់ដំបង។ តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល ស្រ្តី​រង​គ្រោះ​បាន​មក​ដល​់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ ៣១ ធ្នូ តេស្ត​លើក​ទី​មួយ មិនមានវិជ្ជមាន​កូវីដ ១៩​ទេ។ ការ​បន្ត​ធ្វើ​ចត្តាឡីស័កនៅ​ថ្ងៃ​ទី ១៣ តេស្ត​លើក​ទី​ពីរ​ ទើបប្រកាស​ឆ្លង​​កូវីដ ១៩ និង​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​បាត់ដំបង។

ស្រ្តីដែលឆ្លង​នេះ ស្ថិត​នៅ​ក្នុ​ង​ចំណោមពលករ ០៨ នាក់​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​​ឆ្លង​កូវីដ ១៩ នៅ​ព្រឹក​នេះ រួម​ទាំង​អ្នក​ដំណើរ​មកពី​ក្រៅ ០៥ នាក់ទៀត សរុប​ទាំង​អស់ ១៣ នាក់ ត្រូវ​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ.

ក្រោយការ​ផ្ទុះ​កូវីដ​នៅ​ប្រទេស​ថៃ ប្រមុខ​រដ្ឋាភិបាល បាន​ចេញ​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ដឹកជញ្ជូនពលករ​ចល័ត​ក្នុង​ផ្ទៃ​ប្រទេស ដោយ​ត្រូវ​ពង្រឹង​សមត្ថភាព​កន្លែង​ធ្វើ​ចត្តាឡីស័ក​ខេត្តតាមព្រំដែន ទោះ​បី​អាច​មាន​ចំនួន​រាប់​ម៉ឺននាក់ក៏ដោយ ដើម្បី​​បង្ការ​ការ​ពង្រាយ​ជំងឺ​ដែលពិបាកគ្រប់គ្រង។

សម្តេច​តេជោ​ក៏​ចេញ​ការ​ណែនាំ​​ឲ្យ​​អាជ្ញាធរ​តាម​ព្រំដែន​ ត្រូវ​គ្រប់គ្រង​លំហូរ​ពលករ​ឲ្យ​បានហ្មត់ចត់​បំផុត ដាច់​ខាត​មិន​ឲ្យ​មាន​ការ​លួច​ឆ្លង​ចូលក្នុង​ប្រទេស​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ធ្វើ​សំណាក និង​ធ្វើចត្តាឡីស័កនោះទេ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ5 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ5 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ6 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ6 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម