ព័ត៌មានជាតិ
សម្ពោធទីលានចាក់សំរាមថ្មីទំនើប អាចផ្ទុកសំរាមបានជាង ២០ ម៉ឺនម៉ែត្រគូប
ទីលានទុកដាក់សំរាមថ្មីចំនួនពីរកន្លែងដែលស្ថិតនៅក្រុងកំពង់ឆ្នាំង និងមួយទៀតកន្លែងទៀតនៅក្រុងពោធិ៍សាត់មានលទ្ធភាពផ្ទុកសំរាមបានជាង ២០ ម៉ឺនម៉ែត្រគូប ក្នុងរយៈពេល៣០ឆ្នាំ បានដាក់ឱ្យដំណើរហើយនៅព្រឹកថ្ងៃទី ២២ កម្ភៈឆ្នាំ២០២៣ បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/332719367_1883983205290824_8245695849525151926_n-1024x682.jpg)
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីលានទុកដាក់សំរាមថ្មីថា ទីលានចាក់សំរាមថ្មីទាំងពីរនេះក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ហើយទីលាននីមួយៗមានលទ្ធភាពផ្ទុកសំរាមបានចំនួន ១១ ម៉ឺនម៉ែត្រគូបក្នុងរយៈពេល ៣០ ឆ្នាំ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្តថា ក្រៅពីសាងសង់ទីលានទុកដាក់សំរាម នៅក្រុងកំពង់ឆ្នាំង ក៏មានសាងសង់ស្ថានីយនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានតម្លៃ ១៨ លានដុល្លារ ក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីដែលមកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៥១ ភាគរយហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/332779208_591447516161844_858097011839240876_n-1024x682.jpg)
សូមរំលឹកថា ទីលានចាក់សំរាមនៅក្រុងកំពង់ឆ្នាំងនេះសាងសង់លើផ្ទៃដីប្រមាណជាង ១២ ហិកតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយរួមមានរណ្តៅចាក់សំរាម, ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម, ស្រះត្រងទឹកកខ្វក់, អគាររដ្ឋបាល, អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក, ផ្លូវចូលទីលានកប់សំរាម,បន្ទប់ម៉ាស៊ីនភ្លើង, ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង, របងព័ទ្ធជុំវិញទីលានចាក់សំរាម ,និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/332750375_1233215773998303_8066853701830056738_n-1024x682.jpg)
ចំណែកទីលានចាក់សំរាម នៅក្រុងពោធិ៍សាត់សាងសង់លើផ្ទៃដីប្រមាណជាង១៥ហិកតា ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប។
ធនាគារអភិវឌ្ឍន៍អាស៊ី បានគាំទ្រឥណទានសម្បទានលើអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្នុងក្រុងចំនួន ៥ នៅកម្ពុជាមានដូចជាក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង ក្រុងកែប និងក្រុងកំពត ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជននិងសហគមន៍៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត