ព័ត៌មានជាតិ
ក្រុមហ៊ុនធំៗ ៦ វិនិយោគដំណាំកសិ-ឧស្សាហកម្ម និងកៅស៊ូ ក្នុងខេត្តកោះកុង
វិស័យកសិកម្មនៅខេត្តកោះកុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះដែរ មិនមែនតែវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេដែលបានចូលមកវិនិយោគ តែក៏នៅមានវិស័យផ្សេងៗជាច្រើនទៀតផងដែរមានដូចជា វិស័យទេសចរណ៍ ថាមពល និងនៅតំបន់សេដ្ឋកិច្ចពិសេសជាដើម។

ដោយឡែកវិស័យកសិកម្ម-ឧស្សាហកម្ម និងដំណាំកៅស៊ូ មានក្រុមហ៊ុនធំៗចំនួន ៦ ដែលបានបោះទុនរាប់សិបលានដុល្លារវិនិយោគលើដំណាំដ៏មានសក្តានុពលនេះសម្រាប់បម្រើលើការនាំចេញ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុងក្នុងសន្និសីទក្នុងសប្តាហ៍នេះ។

ក្រុមហ៊ុនទាំង ៦ ដែលបានដាក់ទុនវិនិយោគលើវិស័យកសិកម្ម-ឧស្សាហកម្ម និងដំណាំកៅស៊ូក្នុងខេត្តកោះកុងមានដូចជា៖
-ក្រុមហ៊ុន LIM LONG Co.,Ltd ដែលបានដាក់ទុកវិនិយោគនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
-ក្រុមហ៊ុន LY.P Group Co.,Ltd ធ្វើការវិនិយោគនៅឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ នាខេត្តកោះកុង
-ក្រុមហ៊ុន CAMAGRA INVESTMENT GROUP Co.,Ltd បានបណ្ដាក់ទុកវិនិយោគ នៅឃុំដងពែង ស្រុកស្រែអំបិល
-ក្រុមហ៊ុន GREEN RICH GROUP Co.,Ltd នៅឃុំជ្រោយប្រស់ ស្រុកកោះកុង
-ក្រុមហ៊ុន SINOMEIMINVESTMENT Co.,Ltd នៅឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ
-ក្រុមហ៊ុន KOH KONG SEZ Co.,Ltd នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង
ដោយ៖ ថារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត