ព័ត៌មានជាតិ
តើសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រវត្តិយ៉ាងណា?
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់កម្ពុជាដែលមានភាពល្បីល្បាញ ហើយមានការទទួលស្គាល់ជាអន្តរជាតិជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណវុឌ្ឍខ្ពស់។ តើសាកលវិទ្យាល័យមួយនេះ មានប្រវត្តិយ៉ាងណាមុនក្លាយជាសាកលវិទ្យាល័យជាតិឈានមុខគេនៅកម្ពុជា?
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦០ ដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាបន្តបន្ទាប់ ដើម្បីក្លាយទៅជាសាកលវិទ្យាល័យជាតិឈានមុខគេនៅកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចាប់បើកទ្វាររបស់ខ្លួនជាលើកដំបូងដែលមានឈ្មោះថា សាកលវិទ្យាល័យភូមិន្ទខ្មែរ។ ប៉ុន្តែក្នុងសម័យសាធារណរដ្ឋខ្មែរ សាកលវិទ្យាល័យភូមិន្ទខ្មែរបានចាប់ផ្ដើមដូរឈ្មោះទៅជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ស្ថិតក្នុងរបបខ្មែរក្រហម សាកលវិទ្យាល័យនេះត្រូវបានបង្ខំឲ្យបិទចោល។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ កម្ពុជា បានចាប់ផ្ដើមកសាង និងបើកឲ្យដំណើរការប្រព័ន្ធអប់រំឡើងវិញ ខណៈនៅឆ្នាំ១៩៨១ សាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បានបង្កើតឡើងវិញដែរ។
ក្នុងរយៈពេលកន្លងមកនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងរចនាសម្ព័ន្ធ ការគ្រប់គ្រងស្ថាប័ន ការកសាងសមត្ថភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវ ការបង្រៀន និងការអភិវឌ្ឍកម្មវិធីសិក្សា ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមហាវិទ្យាល័យចំណុះចំនួន៥ រួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងមហា វិទ្យាល័យអប់រំ រួមទាំងវិទ្យាស្ថានចំនួន២ គឺវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយ ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្តល់កម្មវិធីសិក្សាដល់និស្សិតប្រមាណជាង ២ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានក្លាយជាគ្រឹះស្ថានអប់រំដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការបង្កើតធនធានមនុស្ស ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការបម្រើសេវាសហគមន៍ប្រកបដោយគុណភាព។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្រេចដាក់ចេញផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ ( ២០១៩ ដល់២០២៣) ដើម្បីបម្រើជាផែនទីបង្ហាញផ្លូវសម្រាប់តម្រង់ទិសដោយផ្តោតលើសកម្មភាពជាសហប្រតិបត្តិការ និងការប្រកួតប្រជែងជាមួយចំណោមសាកលវិទ្យាល័យផ្សេងទៀតនៅក្នុងតំបន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?