Connect with us

ព័ត៌មានជាតិ

តើស្ថានីយបញ្ចូលរថយន្តអគ្គិសនីរបស់ក្រសួងសាធារណការ មាននៅកន្លែងណាខ្លះ?

បានផុស

នៅ

សព្វថ្ងៃនេះ ក្រសួងសារធារណការ និងដឹកជញ្ជូនមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ចំនួន៣ទីតាំងរួចមកហើយ ចំណែក១ទីតាំងទៀត ក៏នឹងត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លែងដែលសម្រាប់បញ្ចូលថាមពលរថយន្តអគ្គិសនីរបស់ក្រសួងមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ចំណែក ស្ថាយនីយនៅខេត្តបាត់ដំបង មិនទាន់បើកឱ្យមានដំណើរការនៅឡើយទេ ប៉ុន្តែ នឹងត្រូវ​បើក​សម្ពោធក្នុងពេលឆាប់ៗនេះផងដែរ។

សរុបទាំងអស់ គឺមាន៤ ស្ថានីយ តែមានម៉ាស៊ីនបញ្ជូលថាមពលអគ្គិសនីចំនួន៧។ សម្រាប់ស្ថានីយទី១ ដែលមាននៅរាជធានីភ្នំពេញ គឺមានទីតាំងស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

រីឯ ទីតាំងទី២នៅខេត្តសៀមរាប គឺស្ថិតនៅក្នុងក្រុងសៀមរាប ដែលមានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ផ្លូវមាត់ស្ទឹង។ ទីតាំងទី៣ ខេត្តព្រះសីហនុ ស្ថិតនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ។ ទីតាំងទី៤ ដែលត្រៀមនឹងបើកដំណើរការនៅខេត្តបាត់ដំបងមាននៅក្រុងបាត់ដំបងតែម្តង។ នេះបើតាមការបង្ហាញរបស់ក្រសួង។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ចំពោះម៉ាស៊ីនទាំង៧វិញនោះ មាន៤ម៉ាស៊ីនស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណែក ៣​ម៉ាស៊ីន​ទៀត ស្ថិតនៅទីតាំងស្ថានីយទាំង៣ខេត្តខាងលើ។ យ៉ាងណាមិញ ក្រសួងក៏មានគម្រោងដំឡើងបន្ថែមទៀតសម្រាប់ខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីបម្រើដល់ពលរដ្ឋដែលបានប្រើប្រាស់យានយន្តបញ្ចូលថាមពលអគ្គិសនីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម