ព័ត៌មានជាតិ
តើលោកស្រី ជា គឹមថា ដែលជាឯកអគ្គរាជទូតស្ត្រីដំបូងគេប្រចាំវៀតណាម ជានរណា?
ក្រោយការតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោកស្រី ជា គឹមថា បានអញ្ជើញប្រគល់សារតាំងជាផ្លូវការជូនលោកស្រីប្រធានរដ្ឋស្តីទីនៃប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម នៅឆ្នាំ ១៩៦៧ លោកស្រី ជា គឹមថា បានក្លាយជាឯកអគ្គរាជទូតស្ត្រីដំបូងគេរបស់កម្ពុជាប្រចាំនៅប្រទេសវៀតណាម។

មុនកាន់តួនាទីជាឯកអគ្គរាជទូតនាពេលនេះ លោកស្រី ជា គឹមថា ធ្លាប់កាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០១៨ ហើយក្រោយមក ឆ្នាំ២០២០ លោកស្រី មានមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ លោកស្រី ជា គឹមថា ក៏ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាម្ដងរួចមកហើយប្រចាំនៅប្រទេសជប៉ុន នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ខណៈនៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ ២០១០ លោកស្រីធ្វើជាទីប្រឹក្សាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងតូក្យូ។

ក្នុងនាមជាមន្ត្រីនៃក្រសួងការបរទេស លោកស្រី ជា គឹមថា ក៏ធ្លាប់បំពេញតួនាទីជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បន្ទាប់មកនៅចុងឆ្នាំ២០១១ លោកស្រី បានផ្លាស់មកាន់ជាប្រធាននាយកដ្ឋានអាមេរិក នៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និងនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ លោកស្រី មានតួនាទីជាប្រធាននាយកដ្ឋាន សហប្រតិបត្តិការមេគង្គ។
ដោយឡែក កម្រិតវប្បធម៌ គឺលោកស្រី ជា គឹមថា មានសញ្ញាបត្រភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញ និងបានបញ្ចប់ការសិក្សាសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមវិទ្យា មកពីសាកលវិទ្យាល័យ Karl Marx នៃប្រទេស អាល្លឺម៉ង់។ ចំពោះជំនាញភាសាបរទេស លោកស្រី ជា គឹមថា ចេះភាសាអង់គ្លេស និងអាល្លឺម៉ង់៕


ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ