Connect with us

ព័ត៌មានជាតិ

ខេត្តប៉ៃលិនមានរោងចក្រសម្ងួតផ្លែមៀន និងស្វាយលែងជួបបញ្ហាកកស្ទះ

បានផុស

នៅ

ផ្លែមៀនប៉ៃលិនជាដំណាំល្បីឈ្មោះក្នុងខេត្ត បច្ចុប្បន្នតម្លៃមានការកើនឡើង ក្នុងនោះមានក្រុមហ៊ុនរោងចក្រវិនិយោគ​ទុនសម្ងួតមៀនប៉ៃលិន និងស្វាយពីប្រទេសចិន។ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា គុណភាពនៃការសម្ងួតផ្លែមៀន និងស្វាយមានគុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ខុសពីខេត្តផ្សេងៗ។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្នកំពុងមានការខ្វះខាត ហើយក្រុមហ៊ុនកំពុងសហការជាមួយរដ្ឋបាលខេត្តក្នុងការប្រមូលទិញកសិផលមៀន និងស្វាយក្នុងខេត្ត។ រោងចក្រសម្ងួតមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ បានថ្លែងឱ្យដឹងនៅថ្ងៃទី ២៣ ខែកុម្ភៈនេះថា ដោយសារ​មានអ្នករកស៊ីមួយចំនួនឆ្លៀតឱកាសកេងប្រវញ្ចនូវផលចំណេញរបស់ប្រជាកសិករ​ដែលជាម្ចាស់ចម្ការ​។ បច្ចុប្បន្នក្រោមការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលបានរកទីផ្សារ ជាពិសេសគឺទីផ្សារមៀន និងស្វាយ ប៉ុន្តែប្រជាពលរដ្ឋដែលជាម្ចាស់ចម្ការខ្វះការទំនាក់ទំនង ទទួលព័ត៌មានឱ្យបានច្បាស់លាស់ ដូច្នេះ! មានឈ្មួញកណ្ដាល ទៅធ្វើកិច្ចសន្យាទិញពីចម្ការដោយឱ្យតម្លៃក្រោមទីផ្សាររបស់ក្រុមហ៊ុនទិញ។

ក្នុងនាមលោកស្រី និងមន្ត្រីជំនាញទាំងអស់បាន​គិតគ្នា និងមានវិធានការដើម្បីជួយប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាពដោយជួយធ្វើការសម្របសម្រួលម្ចាស់ចម្ការឱ្យមានទំនាក់ទំនងជាមួយក្រុមហ៊ុន ដើម្បីចៀសវាងការខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ចំនួនផ្ទៃដីដាំមៀនប៉ៃលិនមានជាង ៣ ៣៦០ ហិកតា ដែលមានប្រជាពលរដ្ឋ ៦៧៦ នាក់ ដែលជាអ្នកប្រកបមុខរបរដាំមៀន ខណៈការអនុវត្តស្ដង់ដាបានចំនួន ៦៧ ចម្ការ។

តម្លៃផ្លែមៀន បានឡើងដល់ ៤ ២០០ រៀល រហូតដល់ទៅ ៤ ៥០០ រៀល នៅដើមឆ្នាំ ២០២៣នេះ ខណៈនឹងមានកុងត្រាឡើងថ្លៃជាបន្តបន្ទាប់រវាងម្ចាស់ចម្ការ និងភាគីក្រុមហ៊ុន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម