ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន បង្ហើបទីតាំងមានរ៉ែត្បូងច្រើនជាងគេនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិនកាលពីជំនាន់មុន គេស្គាល់ជាទឹកដីត្បូងពេជ្ររបស់ប្រទេសកម្ពុជា តែបច្ចុប្បន្នអតីតទឹកដីសមរភូមិប្រយុទ្ធបានប្រែក្លាយជាដីកសិកម្ម ខណៈធនធានរ៉ែត្បូងកាន់តែខ្សត់ខ្សោយទៅ។
យ៉ាងណាមិញ បើតាមការអះអាងរបស់អភិបាលខេត្តប៉ៃលិន ខេត្តជាប់ជាយដែនថៃនេះនៅតែសេសសល់ត្បូងដ៏មានតម្លៃជាអត្តសញ្ញាណរបស់ខេត្ត។

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានឆ្លើយតបសំនួររបស់កម្ពុជាថ្មីក្នុងសន្និសីទនៅព្រឹកនេះថា តើខេត្តប៉ៃលិននៅសល់ត្បូងដ៏មានតម្លៃដែរទេ? លោកជំទាវបានឆ្លើយតបថាគឺនៅមាន ថែមទាំងបង្ហើបទីតាំងត្បូងបញ្ជាក់ថែមទៀតផង។
លោកជំទាវអះអាងថា «ភ្នំយ៉ាតនៅទាំងអស់ ១០០% ហ៊ានធានា។ ខែភ្លៀងបើប្រជាពលរដ្ឋទៅលេងខេត្តប៉ៃលិន កុំងើយមើលលើ នៅហ្នឹងដីអ្នកស្គាល់នឹងដឹងថាជាដុំថ្មត្បូង តែបើអ្នកអត់ស្គាល់ប្រាកដជាគិតថាជាដុំថ្មធម្មតា»។
លោកជំទាវបានបន្តថា រ៉ែត្បូងក្នុងខេត្តប៉ៃលិនបានរងការធ្វើអាជីវកម្មគ្មានច្បាប់ទម្លាប់យ៉ាងអនាធិបតេយ្យ ជំនាន់មុនសមាហរណកម្មកងកម្លាំងខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នមិនមានទៀតទេ។ យ៉ាងណាមិញ ក៏នៅមានបងប្អូនមួយចំនួននៅរុករកជាលក្ខណៈតូចតាច បើថាក្រុមហ៊ុនអាជីវកម្មធុំដុំគឺអត់មានទេ។

ត្បូងល្អជាងគេនៅក្នុងចំណោមត្បូងរបស់ប្រទេសកម្ពុជា មានតែត្បូងខេត្តប៉ៃលិនប៉ុណ្ណោះ។ ត្បូងប៉ៃលិនមានពីរប្រភេទ គឺត្បូងទទឹម (ពណ៌ក្រហម) និងត្បូងកន្តៀង (ពណ៌ខៀវ) ដែលមានគុណភាពទទួលស្គាល់នៅលើពិភពលោក។
រ៉ែត្បូងនៅខេត្តប៉ៃលិន ដែលនៅសេសសល់គេចផុតពីការជីករុករកភាគច្រើននៅក្នុងតំបន់ភ្នំយ៉ាត ដែលជាភ្នំស្ថិតនៅចំកណ្តាលទីក្រុងប៉ៃលិន។ ភ្នំយ៉ាតត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចូលជាតំបន់អភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិ ដើម្បីទុកបម្រើឱ្យវិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង