Connect with us

ព័ត៌មានជាតិ

​មន្ទីរ​ទេសចរណ៍​គ្រោង​បង្កើត​តំបន់​លំហែ​កាយ ​ដាក់​ជា​គោលដៅ​ទេសចរណ៍​បន្ថែម​ទៀត​ ក្នុងស្រុក​សំឡូត​

បានផុស

នៅ

លោក ​អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ បាន​ឲ្យដឹងកាល​ពី​រសៀល​ថ្ងៃទី​១៣​ ខែមករា​នេះ​ថា ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​និង​សិក្សា​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សំខាន់ៗ​តាម​គោលដៅ​ទេសចរណ៍​ថ្មីៗ​ជាច្រើន​ក្នុងស្រុក​សំឡូត ​ក្នុង​គោលបំណង​ត្រៀម​ផ្សព្វផ្សាយ​លើកកម្ពស់​សន្ទុះ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តបាត់ដំបង ​ក្រោយ​វិបត្តិ​កូ​វីដ​បាន​បញ្ចប់​នាពេលខាងមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងវិញទៀត​ក៏​ ដើម្បី​ជំរុញ​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ផង​ដែរ ​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​បាត់ដំបង​ឲ្យ​ក្លាយ​ជា​ខេត្ត​ ដែល​មាន​ជម្រើស​ទេសចរណ៍​កាន់តែ​សម្បូរ​បែប​និង​អាច​ពន្យារពេល​ស្នាក់នៅ​របស់​ទេសចរ​ ផង​ដែរ​។ លោក​បន្តថា គោលដៅ​ទេសចរណ៍​ ដែល​គ្រោង​និង​បន្ថែម​នេះ ​អាច​នឹង​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ​តាមរយៈ​សក្ដានុពល​សម្បូរ​បែប​ក្នុង​ដំណាក់​កាល​ថ្មី​នេះ​ គឺ​សម្រស់​ធម្មជាតិ​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំឡូត​ ដែល​ពោរពេញ​ទៅ​ដោយ​ចម្ការ​រុក្ខជាតិ​ទុរេន ចម្ការ​ប័រ​,​មង្ឃុត​,​តាង៉ែន​,​ចម្ការ​សាវម៉ាវ​ នៅ​រដូវ​ហុច​ផល​ក្រៅ​ពីនេះ​ ក៏​មាន​ដងព្រៃ​ភ្នំ​បឹងបួ​ជ្រោះ ជ្រងជ្រលង​ដងអូរ​ជាច្រើន​ សណ្ឋាន​សាក​សមជា​មេដែក​ដ៏​ខ្លាំងក្លា ​ក្នុង​ការ​អន្ទង​ចិត្ត​ភ្ញៀវ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​សម្រាក​លំហែ​កាយ​ និង​ស្រាវជ្រាវ​ផ្សេងៗ​តាម​ចំណង់​ជំនាញ​របស់​អ្នកទេសចរ​។​ ខ​ណៈ​បច្ចុប្បន្ននេះ ​អ្នកវិនិយោគទុន​ក៏​កំពុង​ផ្តោត​ការចាប់អារម្មណ៍​វិនិយោគ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍ ​នៅ​តំបន់​មួយ​នេះ ​ក៏​កាន់​តែ​ច្រើន​ ផង​ដែរ​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​បន្ត​ថា គោលដៅ​ទេសចរណ៍​ថ្មីៗ​ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​និង​សិក្សា​នេះ​រួមមាន តំបន់​វាល​ចម្បាំង​ខេ​ម​សាយ​ ឋិត​ក្នុង​ភូមិ​ព្រៃធំ​ឃុំ​កំពង់​ល្ពៅ​មាន​សក្ដានុពល​ទេសភាព​ព្រៃភ្នំ​ និង​ទីវាល​ចម្ការ​មាន​ម៉ូតូ​កង់​៤​ សម្រាប់​ជួល​ជិះ​កម្សាន្ត​តាម​ដងព្រៃ​ព្រឹក្សា​ និង​បោះតង់​តំបន់​ដាយ​មិន​រី​ស៊​ត​ ឋិត​ក្នុងភូមិ​បរឡាង​ ដែល​មាន​សក្ដានុពល​ទេសភាព​ទឹកធ្លាក់​ស្ទឹង​បរឡាង​ ដើម្បី​ទាញអារម្មណ៍​អ្នកទេសចរ​ឲ្យ​ឋិត​ក្នុង​ភាព​ស្រស់​ស្រាយ​រីករាយ​ ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ថ្ងៃ​ខាងមុខ​បន្ត​ទៀត​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ស្ថាបនិកមីល្ពៅខ្មែរ បង្ហើប​គម្រោង​ថ្មី ផលិតមីបន្លែដាក់ក្នុងហាងស៊ុបវិញម្តង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម