ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការស្នើតែងតាំងមុខតំណែងស្រ្ដីនៅថ្នាក់ក្រោមជាតិ មានចំនួនតិចតួច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការតែងតាំងមុខតំណែងស្ត្រី នៅក្នុងជួរគណៈអភិបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ដែលជាថ្នាក់ក្រោមជាតិ នៅមានចំនួនតិចតួចនៅឡើយ ដែលសម្ដេចស្នើសុំឲ្យពិនិត្យមើលករណីនេះឡើងវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/009-24-1024x614.png)
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភនេះថា កន្លងមក រាជរដ្ឋាភិបាល បានធ្វើសោធនកម្មច្បាប់ ដើម្បីបង្កើនចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់ការទទួលការងារបន្ថែមពីថ្នាក់ជាតិ។ ប៉ុន្តែសម្ដេចសង្កេតឃើញថា ការស្នើតែងតាំងមុខតំណែងស្រ្ដី ជាអភិបាលរងរាជធានីខេត្ត ក្រុងស្រុក ខណ្ឌនៅមានចំនួនតិចតួច នៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «នៅក្នុងពេលប្រជុំកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដីការស្នើសុំតែងតាំងនូវមុខតំណែងថ្មី របស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក មានស្ត្រីតិចពេកហើយ នេះជាបញ្ហាដែលខ្ញុំសុំរំលឹក យើងពិនិត្យមើលអភិបាលរងខេត្ត ប៉ុន្មានដែលបានតែងតាំងថ្មីៗ ដូចជាមានចំនួនស្ត្រីតិចណាស់ តិចពេកហើយៗ អាហ្នឹងថ្នាក់ខេត្តដែលយើងត្រូវថា តែងតាំងបន្ថែមអភិបាលរង ៣នាក់ ២នាក់យ៉ាងតិច ប៉ុន្តែយើងឃើញស្ត្រីតិចពេកហើយៗ»៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?