ព័ត៌មានជាតិ
រមណីយដ្ឋានសម្រស់កោះហានទទួលបានពានជាប់ចំណាត់ថ្នាក់”ស្តង់ដាអាស៊ាន”
រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងតំបន់រ៉ាមសារនៃខេត្តស្ទឹងត្រែងត្រូវបានវាយតម្លៃនៅប្រទេសឥណ្ឌូនេស៊ីជាប់ពានរង្វាន់ចំណាត់ថ្នាក់ “សហគមន៍អេកូទេសចរណ៍ស្តង់ដាអាស៊ាន” ក្នុងចំណោមសហគមន៍ជាច្រើនផ្សេងទៀតនៃប្រទេសកម្ពុជាដែលបានដាក់ប្រកួតប្រជែង។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា កាលពីថ្ងៃទី ៥ កុម្ភៈ កន្លងទៅនៅប្រទេសឥណ្ឌូនេស៊ីមានការប្រកួតប្រជែងផ្នែកសហគមន៍អេកូទេសចរណ៍ លោកបានជ្រើសរើសយកសហគមន៍អេកូទេសចរណ៍សម្រស់កោះហានទៅប្រកួតប្រជែងតាមរយៈក្រសួងទេសចរណ៍ហើយមានការវាយតម្លៃ ជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន នេះគឺជាមោទនភាពមួយសម្រាប់ខេត្តស្ទឹងត្រែង។
លោកប្រធានមន្ទីរទេសចរណ៍បន្តឲ្យដឹងទៀតថា មកដល់ពេលនេះពានរង្វាន់ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាន បានយកមកដល់ក្រសួងទេសចរណ៍ហើយ គឺរង់ចាំតែថ្ងៃណាមួយខាងសហគមន៍នឹងទៅទទួលយកពានរង្វាន់សហគមន៍អេកូទេសចរណ៍ ដែលជាប់ចំណាត់ថ្នាក់ស្តង់ដាអាស៊ាននៅក្រសួងទេសចរណ៍ក្នុងពេលដ៏ឆាប់ខុសមុខនេះ។

លោកស្រី មីន បូរចនា ភ្ញៀវទេសចរមកពីខេត្តសៀមរាបបានបង្ហាញពីអារម្មណ៍ពិតពេលទៅកម្សាននៅតាមតំបន់រាមសារបានរៀបរាប់ដោយក្តីរីករាយថានៅក្នុងសហគមន៍គឺជាកន្លែងកម្សាន្តដ៏ប្លែកខុសពីតំបន់សៀមរាបអង្គរមាត់សមុទ្រ និងខេត្តដែលមានតំបន់ព្រៃភ្នំ ខេត្តស្ទឹងត្រែងមានដងទន្លេមានព្រៃលិចទឹកដ៏សំបូរបែបបង្ហាញពីទស្សនីយភាពទាក់ទាញភ្ញៀវមកកម្សាន្ត។
ម្យ៉ាងទៀតនេះគឺជាមោទនភាពក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានផ្លូវស្ពានទើបភ្ញៀវទេសចរអាចចង់ទៅកម្សាន្តបានគ្រប់ទីកន្លែង។

លោកស្រីបានរៀបរាប់ទៀតថា ពេលមកដល់ខេត្តស្ទឹងត្រែងគឺពិតជាទទួលបានអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយខ្លាំងណាស់ សហគមន៍អេកូទេសចរណ៍សម្រស់កោះហានគឺជាកន្លែងសម្រាប់ក្រុមគ្រួសារមិត្តភក្កិបងប្អូនពេលដែលបានមកលេងកំសាន្តនៅទីនេះ៕


អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង