ព័ត៌មានជាតិ
កម្ពុជា កំពុងរង់ចាំមើលសេចក្ដីថ្លែងការណ៍របស់បណ្ដាប្រទេសនានា ពាក់ព័ន្ធនឹងខួប ១ឆ្នាំ នៃការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា កំពុងរង់ចាំមើលសេចក្ដីថ្លែងការណ៍របស់បណ្ដាប្រទេសនានា ពាក់ព័ន្ធនឹងខួប ១ឆ្នាំ នៃការលុកលុយរបស់ប្រទេសរុស្ស៊ីចូលទៅកាន់ប្រទេសអ៊ុយក្រែន។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះ គឺជាខួប ១ឆ្នាំ ដែលប្រទេសរុស្ស៊ីបញ្ជូនកងទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន ហើយកម្ពុជានឹងរង់ចាំមើលបណ្ដាប្រទេសនានា ថាតើប្រទេសណាខ្លះ ចេញសេចក្ដីថ្លែងការណ៍បែបណាខ្លះ?
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ហើយនេះ ក៏ខួបលើកទី ១ឆ្នាំ នៃការដែលរុស្ស៊ីនាំកងទ័ពចូលទៅកាន់អ៊ុយក្រែន ហើយតាមរយៈនោះ គឺថ្ងៃនេះយើងរង់ចាំមើលបណ្ដាប្រទេសនានា តើគេប្រទេសណាខ្លះធ្វើសេចក្ដីថ្លែងការណ៍របៀបណាខ្លះ របៀបម៉េច»?
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នេះ ប្រទេសកម្ពុជា កំពុងរង់ចាំមើលសេចក្ដីថ្លែងការណ៍របស់ប្រទេសមហាអំណាចនានា ហើយបញ្ហារុស្ស៊ី-អ៊ុយក្រែន នេះ មានភាពស្មុគស្មាញជាខ្លាំង៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង