ព័ត៌មានជាតិ
កូនសិស្សជាង ២០០ នាក់ ក្នុងភូមិរាជដូនកែវ ឆ្លងដរមួយថ្ងៃពីរជើង បារម្ភពីសុវត្ថិភាព
ប្រជាពលរដ្ឋជាមាតាបិតាសិស្សរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ស្ថិតក្នុងឃុំព្រែកនរិន្ទនិងឃុំព្រែកលូងស្រុកឯកភ្នំបានថ្លែងបា្រប់កម្ពុជាថ្មីដូចៗគ្នាថា សព្វថ្ងៃពួកគាត់នៅតែមានក្តីបារម្មណ៍គ្រប់ពេលដែលកូនៗរបស់ពួកគាត់ឆ្លងទូកទៅសាលាម្តងៗក្នុង១ ថ្ងៃ ២ ដង ដែលស្ថិតនៅចំណុចភូមិសាស្ត្រ ក្នុងភូមិរាជដូនកែវទៅភូមិបាក់អម្រេក ក្នុងស្រុកឯកភ្នំ។
លោក ប្រាក់ សុភាព ជាគ្រូបង្រៀននៅសាលាបឋមសិក្សា “កែវមុន្នីពិសី”ក៏មានក្តីបារម្មណ៍ផងដែរ ខណ:ដែលរូបលោកក៏បានឆ្លងទៅមកជាមួយសិស្សទាំងអស់ផងដែរតែលោកថា រាល់ការចម្លងម្ចាស់ទូកក៏បានហាមសិស្សទាំងអស់ថារាល់ពេលឡើងលើទូកចម្លងកុំឲ្យប្រលែងគ្នា។
គ្រូបង្រៀនរូបនេះបានបន្តថា នៅរដូវទឹកស្រកមិនបារម្មណ៍ខ្លាំងនោះទេ តែនៅរដូវទឹកឡើងមានរលកនិងហូរខ្លាំងជាការបារម្មណ៍ទាំងរូបលោកទាំងកូនសិស្ស ខណះដែលមានសិស្សជាង ២០០ នាក់បានឆ្លងទៅមករាល់ថ្ងៃ ដើម្បីទៅរៀននៅសាលាអនុវិទ្យាល័យបាក់អម្រែក និងសាលាព្រែកលូង ដែលបានឆ្លងម្តងៗចន្លោះពី ១៥ ដល់ ៣០នាក់ ដែលសិស្សទាំងអស់មានវ័យចាប់ពី ១២ ដល់ ១៨ ឆ្នាំ។
ការព្រួយបារម្ភណ៍របស់មាតាបិតាសិស្សនេះបានកើតឡើងចំពោះទូកឬកាណូតធំៗ ដែលបានបើកលឿនហើយមានរលកខ្លាំង ធ្វើឲ្យទូកដែលចម្លងកូនៗរបស់ពួកគាត់ក្លេងក្លោង ហើយពួកគាត់សំណូមពរដល់ អាជ្ញាធរ មានសមត្ថកិច្ច ណែនាំដល់ម្ចាស់ទូកឬកាណូតធំៗដែលបានធ្វើដំណើរ ស្របពេលដែលទូកចម្លងសិស្សកំពុងធ្វើដំណើរសុំឲ្យអ្នកបើកកាណូតឬទូកធំៗដែលមានបំពាក់ដោយម៉ាសុីន ត្រូវបន្ថយល្បឿនជៀសវាងមានហានិភ័យណាមួយនឹងកើតមានឡើង។
ម្ចាស់ទូកចម្លងថា ការសំណូមពររបស់មាតាបិតាសិស្សជាការត្រឹមត្រូវ ខណះដែលទូករបស់គាត់ចម្លងម្តងៗដាក់មនុស្សចន្លោះពី ១៥ ទៅ ៣០ នាក់។ តែដល់រដូវទឹកឡើងលោកមិនដាក់ចម្លងម៉ូតូនោះទេ ក្រែងមានហានិភ័យកើតឡើងដោយយថាហេតុ ហើយលោកក៏មានអាវការពារត្រៀមផងដែរ ព្រោះកន្លងទៅមានសប្បុរសជនយកមកចែកឲ្យតែមិនបានតាមតម្រូវការគ្រប់គ្នានោះនៅឡើយ បើសិនជាមានមនុស្សឆ្លងមានចំនួនច្រើននាក់។
ករណីខាងលើនេះ លោក សុខ សុភ័ក្រ ជាជំទប់ទី២ឃុំ ព្រែកនរិន្ទ ក៏បានឲ្យដឹងដែរថា ពាក់ព័ន្ធក្តីបារម្មណ៍របស់មាតាបិតា សិស្សលោកទទួលស្គាល់តែលោកថា រឿងនេះប្រជាពលរដ្ឋបានធ្វើសំណើរទៅរាជរដ្ឋាភិបាលរួចហើយកន្លងទៅដើម្បីសុំស្ពានមួយខ្សែនៅត្រង់ចំណុចកំពង់ចម្លងស្ថិតក្នុងភូមិរាជដូនកែវ តភ្ជាប់ទៅកំពង់ចម្លងឋិតក្នុងភូមិបាក់អម្រេក ហើយសំណើរនោះ អាជ្ញាធរមូលដ្ឋានបានបញ្ជូនទៅរដ្ឋបាលខេត្តដែរហើយ។ តែមកដល់ពេលនេះនៅមិនទាន់បានឆ្លើយតបថា យ៉ាងណានោះនៅឡើយ។
បើទោះបីយ៉ាងនេះក្តីលោកថា អាជ្ញាធរតែណែនាំម្ចាស់ទូកជាញឹកញ៉ាប់ដើម្បីឲ្យមានការប្រុងប្រយ័ត្នក្នុងការការពារឲ្យសិស្សមានសុវត្ថិភាព ជាពិសេសហាមសិស្សកុំឲ្យប្រលែងគ្នាពេលឆ្លងម្តងៗ។
ជាមួយគ្នានេះដែរមតិមហាជនបានលើកឡើងថា បញ្ហានេះអាជ្ញាធរខេត្តមិនគួររំលងទេព្រោះជារឿងគ្រោះថ្នាក់ដល់ក្មេងៗជាសិស្សសាលាដែលគេសង្កេតឃើញថា មានវ័យចាប់ពី១២ដល់១៨ឆ្នាំ ដែលត្រូវប្រឈមនិងការរងគ្រោះដោយយថាហេតុណាមួយ ក្នុងការធ្វើដំណើរប្រចាំថ្ងៃរាប់ខែឆ្នាំ។ អាជ្ញាធរខេត្តនិងមន្ត្រីនៃមន្ទីរសាធារណះការគួរពិនិត្យនិងដាក់សំណើរដល់រាជរដ្ឋាភិបាលជួយសាសង់ស្ពាន ដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សលោកគ្រូអ្នកគ្រូ ហើយក្នុងនោះ ក៏ចំណេញដល់ប្រជាកសិករដឹកជញ្ជូនកសិផលចូលទីផ្សារផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរឃុំបានរំលឹកឲ្យដឹងផងដែរថា កាលពីក្នុងអំឡុងឆ្នាំ២០១២ ក៏ធ្លាប់លិចទូកម្តងដែរនៅ កំពង់ចម្លង ព្រែកលូង ក្នុងឃុំ ព្រែកលូង ស្រុកឯកភ្នំ ដែលបង្កឲ្យសិស្សជាង៣០នាក់បានធ្លាក់ក្នុងទឹក ស្របពេលរដូវទឹកស្រកផង តែមិនបង្កឲ្យសិស្សណាម្នាក់រងគ្រោះនោះទេ។ ការលិចទូកកាលណោះបង្កដោយទឹករលកចេញពីការបើកបររបស់កាណូតធំប្រើល្បឿនលឿន ទើបធ្វើឲ្យទូកចម្លងសិស្សលិចតែម្តង។ ប៉ុន្តែពួកគាត់ថានៅតែនឹកឃើញព្រឹត្តិការណ៍កន្លងទៅដក់ជាប់ក្នុងអារម្មណ៍របស់ពួកគាត់ជាមាតាបិតាសិស្សក៏ដូចជាអារម្មណ៍ផ្ទាល់របស់កូនៗគាត់ផងដែរក្រែងវានឹងកើតឡើងម្តងទៀតស្របពេលទឹកស្ទឹងហក់ឡើងខ្ពស់ហើយហូរខ្លាំង ទើបពួកគាត់បានដាក់សំណើរសុំសាងសង់ស្ពានពីរាជរដ្ឋាភិបាល៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ