ព័ត៌មានជាតិ
អាជ្ញាធរហាមទេសចរឈប់ឱ្យចំណីស្វានៅឧទ្យានអង្គរចៀសវាងការបង្កគ្រោះថ្នាក់
អាជ្ញាធរកម្ពុជាបាននិយាយថា ហ្វូងសត្វស្វាដែលរស់នៅក្នុងឧទ្យានប្រសាទអង្គរវត្តកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរនៅក្នុងតំបន់នោះ និងប្រាសាទផ្សេងៗទៀតដែលនៅក្បែរនោះ។
អាជ្ញាធរអប្សរាដែលទទួលបន្ទុកការពារ និងអភិរក្សឧទ្យានប្រសាទអង្គរវត្តបាននិយាយថា ចំនួនសត្វស្វានៅក្នុងឧទ្យានបុរាណ(អង្គរវត្ត)នេះ បានកើនឡើងយ៉ាងខ្លាំង ដោយសារតែការផ្លាស់ប្តូរឥរិយាបថជីវិតធម្មជាតិពីស្វាព្រៃមកស្វាស្រុក។

អាជ្ញាធរអប្សរាប៉ាន់ប្រមាណថា នៅតំបន់ឧទ្យានអង្គរវត្ត-អង្គរធំ ប្រហែលជាមានសត្វស្វារាប់រយក្បាល ដែលសត្វស្វាទាំងនោះហាក់ដូចជាស៊ាំនឹងមនុស្សទៅហើយ ពួកវាលែងចូលព្រៃដើម្បីរកចំណីទៀតហើយ ពោលគឺរង់ចាំតែអាហារពីមនុស្ស ហើយពេលខ្លះពួកវាលួចឬដណ្តើមអាហារពីភ្ញៀវទេសចរទៀតផង។
អាជ្ញាធរអប្សរាអំពាវនាវប្រជាជនឲ្យឈប់ផ្តល់ចំណីដល់សត្វស្វាទាំងនោះដើម្បីថតរូប ឬក្នុងគោលបំណងណាមួយ ដើម្បីឲ្យសត្វស្វាទាំងនោះអាចរស់នៅតាមធម្មជាតិឡើងវិញ ដែលធ្វើឲ្យពួកវាលែងរំពឹងថា នឹងបានអាហារពីមនុស្សតទៅទៀត។

អ្នកជំនាញទេសចរណ៍ក្នុងស្រុកក៏បាននិយាយអំពីអាកប្បកិរិយាគំរាមកំហែងដោយសត្វស្វាទាំងនោះផងដែរ ដូចជាបង្កហានិភ័យដល់មនុស្ស(ភ្ញៀវទេសចរ) ប្រាសាទ និងសុខុមាលភាពបរិស្ថានទាំងមូល និងមានករណីខាំភ្ញៀវទេសចរផងដែរ ចូលរុករើក្នុងធុងសំរាម ឡើងលើប្រាសាទ និងបង្កការខូចខាតដល់កន្លែងទេសចរណ៍ទៀតផង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ