ព័ត៌មានជាតិ
ជប៉ុន-កម្ពុជា រៀបចំមហោស្រពគីហ្សូណា ដើម្បីអបអរសាទរដល់ខួប៧០ឆ្នាំនៃប្រទេសទាំង២
ក្នុងឱកាសគម្រប់ខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំង២ជប៉ុន-កម្ពុជា ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានរៀបចំមហោស្រពគីហ្សូណាលើកទី១២ ដែលជាកម្មវិធីធំមួយក្នុងចំណោមកម្មវិធីផ្សេងៗសម្រាប់ការអបអរដល់ចំណងមិត្តភាពប្រទេសទាំង២។ មហោស្រពនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។


នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ គឺជាថ្ងៃបើកកម្មវិធីនៃមហោស្រពមួយនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ប្រជាជនកម្ពុជា និងជប៉ុន ជាច្រើនរូប ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍នេះ។ មហោស្រពនេះ មានជាការសម្តែងបង្ហាញពីវប្បធម៌ផ្សេងៗរបស់ជប៉ុន ដល់ប្រជាជនកម្ពុជា ដើម្បីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកឱ្យចំណងមិត្តភាពនៃប្រទេសទាំង២កាន់តែរឹងមាំបន្ថែមទៀត។ ប្រធានបទឆ្នាំនេះ គឺ“មិត្តភាពស្រស់បំព្រងរបស់យើង A Blossoming Friendship” ដែលបញ្ជាក់ពីមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល៧០ឆ្នាំមកនេះ។ ស្របគ្នានេះ ក្នុងកម្មវិធីបើក ក៏មានការសម្តែងសិល្បៈជប៉ុន និងកម្ពុជាដើម្បីអបអរផងដែរ។


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវសេចក្តីសោមន្សជាអនេកចំពោះការចូលរួមក្នុងកម្មវិធីមហាស្រពនេះ។ លោកក៏បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនដែលបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើងមក។ តាំងពីឆ្នាំ២០១២ នៃការបង្កើតឱ្យមានមហោស្រពនេះឡើងមក គឺបានផ្តល់ឱកាសឱ្យប្រជាជនជប៉ុន និងកម្ពុជា បានស្គាល់ពីប្រពៃណី វប្បធម៌នៃប្រទេសទាំង២យ៉ាងច្រើនប្រកបដោយភាពច្នៃប្រឌិត។

លោកមានប្រសាសន៍ថា៖ “ខ្ញុំសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងថ្លែងអំណរគុណចំពោះមហោស្រព គីហ្សូណាឆ្នាំ២០២៣ ព្រោះវាបានរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា រឹតចំណងមិត្តភាពល្អរបស់យើង។ ហើយវាក៏បានដើរតួនាទីមួយក្នុងការនាំយកឱ្យយើងទាំងអស់គ្នានូវមនុស្សដែលមានវប្បធម៌ចម្រុះគ្នា រួមទាំងនិស្សិតកម្ពុជា និងជប៉ុន”។

ជាមួយគ្នានេះ លោក តាកិអ៉ិ ស៊ុនស៊ុកិ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវភាពរីករាយក្រៃលែងចំពោះការចូលរួមក្នុងមហោស្រពគីហ្សូណា សម្រាប់ខួបទំនាក់ទំនងលើកទី៧០ឆ្នាំនៃប្រទេសទាំង២នេះ ដែលបង្ហាញពីចំណងមិត្តភាពរឹងមាំរបស់ប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ លោកមានប្រសាសន៍ថា៖ “ថ្មីៗនេះ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់ក្នុងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើន។ តំបន់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរបស់យើងកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់”។

លោក តាកិអ៉ិ ស៊ុនស៊ុកិ ក៏សង្ឃឹមថា ប្រជាជនជាច្រើនទាំងកម្ពុជា និងជប៉ុន នឹងកាន់តែយល់ដឹងស៊ីជម្រៅពីវប្បធម៌ជប៉ុន និងកម្ពុជាបន្ថែមទៀតតាមរយៈព្រឹត្តិការណ៍មហោស្រពនេះ ហើយលោកក៏សង្ឃឹមថា មិត្តភាពរបស់ប្រទេសទាំង២នឹងកាន់តែរឹងមាំ និងរីកសុះសាយផងដែរ។



ព្រឹត្តិការណ៍មហោស្រពគីហ្សូណាលើកទី១២ នៅថ្ងៃបើកម្មវិធី គឺមានការសម្តែងចម្រៀងពីឯកអគ្គរាជទូតសុឆន្ទៈទាំង២រូបរបស់កម្ពុជា-ជប៉ុន នៃខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនេះ គឺកញ្ញា ម៉ម ឡរ៉ា ទេវរី និងលោកស្រី មិណាមិណុ យូកុ។កម្មវិធីមហោស្រពនេះ មានទម្រង់ជាសិក្ខាសាលា បឋកថា ការពិព័រណ៍សិល្បៈ វប្បធម៌ ការអប់រំ និងកីឡានានា ក្នុងនោះក៏មានការស្លៀកសំលៀកបំពាក់ជប៉ុន របៀបបត់ក្រដាស់ ការបាត់ពណ៌ និងសកម្មភាពជាច្រើនទៀត៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ