Connect with us

ព័ត៌មានជាតិ

សាស្រ្តាចារ្យ៖ មិនបាច់ហៅលោកឧកញ៉ាទេ ត្រឹមឧកញ៉ាគឺគ្រប់គ្រាន់ហើយ

បានផុស

នៅ

សាស្រ្តាចារ្យអក្សរសាស្ត្រខ្មែរបានបំភ្លឺលើការប្រើប្រាស់ពាក្យលោក​ឧកញ៉ា ដែល​អាចនាំឲ្យមានការយល់ច្រឡំ ឬបង្កើនការច្របូកច្របល់ថែមទៀត។

សាស្ត្រាចារ្យ ទូច គីមស៊្រាង ប្រធាន​សមាគម​ទ្រទ្រង់​អក្សរ​សាស្រ្ត និង​វប្បធម៌​ខ្មែរ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​បកស្រាយថា ក្នុងវចនានុក្រម​សម្តេច​សង្ឃ ជួន ណាត ឧកញ៉ាមាន ៣ កម្រិត គឺឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។ ឧកញ៉ា កម្រិតទាបជាងអ្នកឧកញ៉ា ហើយអ្នកឧកញ៉ា កម្រិតទាបជាងលោកអ្នកឧកញ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យដែល​ធ្វើការ​ផ្នែក​អក្សរសាស្រ្ត​ជាតិ​ ​សង្កេតឃើញមាន​​ហៅ​ឧកញ៉ា​​​​ខ្លះ​​មាន​ការ​បន្ថែម​បន្ថយ​​លើស​ពី​ក្រឹត្យក្រមដើម​។ ការសរសេរឬហៅដោយយល់ច្រឡំលោកឧកញ៉ានេះ លោកឧកញ៉ានោះគឺមិនត្រឹមត្រូវទេ។

“ហៅត្រឹមឧកញ៉ាគ្រប់គ្រាន់ហើយ មិនបាច់បន្ថែមពាក្យលោកឧកញ៉ានេះ លោកឧកញ៉ានោះទេ”។

សាស្រ្តាចារ្យបញ្ជាក់ថា ព្រះរាជក្រឹត្យបានបែងចែកច្បាស់ពីគោរមងារឧកញ៉ា ការហៅថែមថយខុសពីក្រឹត្យក្រមដើម អាចនាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ថែម​ទៀត។ សាស្ត្រាចារ្យលើកឡើងថា អ្នក​ខ្លះ​ហៅឧកញ៉ាទទេ ខ្លាចមិនពិរោះស្តាប់តែជាពាក្យដែលចែងក្នុងក្រឹត្យក្រម ចេញដោយព្រះរាជក្រឹត្យ។ ដូចលោកជំទាវ ឯកឧត្តម មិនបាច់ប្រើលោកឯកឧត្តមអីទេ ត្រឹមឯកឧត្តមអីគឺគ្រប់គ្រាន់ហើយ។

តាម​សាស្រ្តាចារ្យ​ សព្វថ្ងៃកម្រិត​ឧកញ៉ា និងអ្នកឧកញ៉ាមាន​ច្រើន​ តែ​ឋានៈ​ឡើង​ដល់​កម្រិត​លោកអ្នកឧកញ៉ាមិន​ទាន់​មាន​ទេ។

សាស្រ្តាចារ្យទូច គីមស៊្រាង ក្រើន​រំលឹក​ថា ដើម្បីថែរក្សាឧត្តមភាពជាឧកញ៉ា បុគ្គលទាំងឡាយ​ត្រូវរក្សាព្រហ្មវិហារធម៌ ចំណេះដឹង គុណភាព សីលធម៌ មានការងារល្អ ដែល​ទទួលបានការគោរពនិងឲ្យតម្លៃពីមនុស្សផងទាំងពួង។

គួរ​បញ្ជាក់​ថា តាមអនុក្រឹត្យថ្មីចុះថ្ងៃ ២០ មីនា ឆ្នាំ២០១៧ ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» សប្បុរសជនត្រូវធ្វើអំណោយ​ជូនរដ្ឋ ដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៤០ នាទីutes មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

ព័ត៌មានជាតិ៥៤ នាទីutes មុន

ស្ពាន​អាកាស​មរតក​តេជោ នឹងសម្ពោធ​​ឱ្យ​ប្រើប្រាស់​​នា​ថ្ងៃ​ទី០៧ ខែមេសា អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​មួយ​ចំនួន

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានីណែនាំ​ឱ្យ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ នា​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម