ព័ត៌មានជាតិ
អភិបាលរាជធានីនឹងប្រើប្រាស់គ្រប់វិធានការ ដុសក្អែល តម្រង់ទិសមន្ត្រីអោយអនុវត្តការងារផ្តល់សេវាជូនពលរដ្ឋ អោយបានទាន់ពេលនិងមានតម្លាភាព
ភ្នំពេញ ៖ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ ទទួលបានការជឿទុកចិត្តពីពួកគាត់កាន់តែខ្លាំងឡើងនោះ ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងប្រើប្រាស់គ្រប់វិធានការ ដុសក្អែល តម្រង់ទិស មន្ត្រីទាំងអស់នៅថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលានិងមានតម្លាភាព ហើយ ការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក៏ជាការងារចំបង ដែលយើងទាំងអស់គ្នារួមគ្នាធ្វើផងដែរ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កិច្ចប្រជុំការពង្រឹងការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ ជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌ និងសង្កាត់ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥និងស្មៀន នៅសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍លើកឡើងថា ការបង្កើតច្រក ចេញចូលតែមួយ យើងមានគោលបំណងតែមួយគត់ នោះគឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលានិងមានតម្លាភាព។ ដូច្នេះ មន្ត្រីដែលជាប្រតិបត្តិករទាំងអស់ ត្រូវរួមគ្នាធ្វើ ដើម្បីបម្រើប្រជាពលរដ្ឋ អោយបានល្អ រាប់តាំងពីពាក្យសំដីឡើងទៅ។

លោកឃួង ស្រេង បានបន្តទៀតថា ការកោះហៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ និងស្មៀន មកប្រជុំពេលនេះ គឺមានបំណងកោតសរសើរបងប្អូន ជាមន្ត្រីរបស់យើង ដែលបានបំពេញការងារបានយ៉ាងល្អជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការងារបម្រើប្រជាពលរដ្ឋ រហូតទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់គ្នា។

កិច្ចប្រជុំនេះ លោកក៏បានបំណង ណែនាំដុសក្អែល តម្រង់ទិសចំពោះមន្ត្រីរបស់យើងមួយចំនួនផងដែរ ដើម្បីឲ្យមន្ត្រីទាំងអស់ នៅថ្នាក់ក្រោមជាតិ អនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អ ទាន់ពេលវេលានិងមានតម្លាភាព ជាមួយនិងការរក្សាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។

លោកបញ្ជាក់ថា នៅពេលខាងមុខនេះ លោកនិងដាក់កម្លាំងបង្កប់ជាប្រជាពលរដ្ឋ ទៅទទួលសេវា ពីមន្ត្រីរបស់យើង ដើម្បីអោយដឹងថា មន្ត្រីរបស់យើងបំរើប្រជាពលរដ្ឋបានល្អក្នុងកម្រិតណា ។ ក្នុងនាមជាមន្ត្រី ត្រូវកែប្រែឥរិយាបទពីពេលនេះទៅ ។នៅពេលមានបញ្ហា កុំថា អភិបាលរាជធានីភ្នំពេញ មិនបានណែនាំជាមុនអោយសោះ។

លោកឃួង ស្រេង បានបន្ថែមទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអនុញ្ញាតអោយមានជាដាច់ខាតនៅក្នុងផ្សារនានានៅក្នុងរាជធានីភ្នំពេញ កុំថាឡើយ ល្បែងឡូតូដែលស្របច្បាប់ ក៏មិនអោយមានដែរ ។ បើរកឃើញថា នៅក្នុងផ្សារណាមួយមានល្បែងស៊ីសងនោះ ប្រធានផ្សារនឹងមានបញ្ហាមិនខានឡើយ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់