ព័ត៌មានជាតិ
សកលវិទ្យាល័យមួយ ផ្តល់អាហារូបករណ៍៥០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
សកលវិទ្យាល័យកម្ពុជា បានផ្ដល់ជូនអាហារូបករណ៍សន្តិភាព ឆ្នាំ២០២១-២០២៥ ចំនួន ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី២( Term II ) ឆ្នាំសិក្សា ២០២០-២០២១។

បើតាមសេចក្តីជួនដំណឹងបានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ នេះអាហារូបករណ៍ដែលប្រសិទ្ធនាមថា ” អាហារូបករណ៍សន្តិភាព ឆ្នាំ២០២១-២០២៥ “ដែលផ្ដល់ដោយសកលវិទ្យាល័យកម្ពុជា គឺសម្រាប់ជូនដល់ជយលាភី ដែលជាសិស្សឆ្នើមទូទាំងប្រទេស កម្ពុជាដែលចង់បន្តការសិក្សាកម្រិតឧត្ដមសិក្សាថ្នាក់បរិញ្ញាបត្រ។ ចំពោះការផុតកំណត់ នៃការទទួលពាក្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ និងកាលបរិច្ឆេទនៃការប្រឡងនឹងធ្វើនៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២១។


បេក្ខជន ដែលមានបំណងទទួលអាហារូបករណ៍នេះ ត្រូវអញ្ជើញមកកាន់ការិយាល័យចុះឈ្មោះ និងផ្ដល់ព័ត៌មាន នៅសកលវិទ្យាល័យកម្ពុជា ដើម្បីបំពេញបែបបទហើយបេក្ខជននឹងត្រូវប្រឡងលើវិញ្ញាសាចំណេះដឹងទូទៅ និងភាសាអង់គ្លេស៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ផុតចុងខែនេះហើយ ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅ ឥតគិតថ្លៃដល់សិស្សស្រីក្រីក្រ ១០០ នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត