ព័ត៌មានជាតិ
ស្ថាបត្យករដ៏ល្បីរបស់ជប៉ុនលោក Kengo Kuma ប្រកាសចូលរួមគម្រោងអភិវឌ្ឍក្នុងខេត្តកំពង់ឆ្នាំង
ស្ថាបត្យករជនជាតិជប៉ុនល្បីឈ្មោះក្នុងពិភពលោក គឺលោក kengo Kuma បានចែករំលែកពីបទពិសោធន៍សាងសង់ស្ថាបត្យកម្មរបស់លោកនៅក្នុងប្រទេសជប៉ុន ក៏ដូចជា បណ្តាប្រទេសផ្សេងៗទៀត និងគម្រោងអភិវឌ្ឍនៅក្នុងខេត្តកំពង់ឆ្នាំង ដល់និស្សិត និងសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យភូមិន្ទៈវិចិត្រសិល្បៈ។ បាឋកថានេះ បានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
សិក្ខាសាលាធ្វើឡើងក្រោមប្រធានបទ៖ “ទីក្រុង និងសង្គម” ដែលមានការធ្វើបទបង្ហាញពី គម្រោងអភិវឌ្ឍន៍នៅខេត្តកំពង់ឆ្នាំងដែលមានការភ្ជាប់ធម្មជាតិជាមួយនឹងមនុស្ស និងការរចនាម៉ូតដ៏ល្អឥតខ្ចោះ និងការសាងសង់នានារបស់លោកកន្លងមកនៅក្នុងប្រទេសជប៉ុន ព្រមសំណង់អគារនៅតាមបណ្តាប្រទេសផ្សេងៗដែលមានលោកជាស្ថាបត្យករ។ លោកក៏បានពន្យល់ និងបង្ហាញពីប្លង់រចនានីមួយៗដែលស្នាដៃដ៏អាស្ចារ្យ ភាគច្រើនលោកបានសាងសង់អគារដែលតុបតែងដោយឈើប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានប្រកាសពីគម្រោងអភិវឌ្ឍន៍នៅខេត្តកំពង់ឆ្នាំង ដែលជាគម្រោង ING Foundation នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។ នៅក្នុងគម្រោងអភិវឌ្ឍន៍នេះ គឺធ្វើឡើងនៅជើងភ្នំដែលមានបឹងធម្មជាតិ ដោយភ្ជាប់ជាមួយនឹងធម្មជាតិ និងមនុស្សប្រកបដោយផាសុខភាព និងធម្មជាតិដ៏ស្រស់ត្រកាលដែលគ្មានផលប៉ះពាល់ដល់សម្បត្តិធម្មជាតិឡើយ។
លោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ការជ្រើសរើសទឹកដីខេត្តកំពង់ឆ្នាំងធ្វើជាគម្រោងអភិវឌ្ឍន៍ ព្រោះនៅទីនោះមានប្រាសាទ និងជាតំបន់បុរេប្រវត្តិដែលបន្សល់ទុកពីបុរាណកាលមក។ ដូច្នេះ នាពេលអនាគត គម្រោងនេះនឹងជាតំបន់ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
លោកបណ្ឌិតបានបន្តថា ការចែករំលែករបស់លោក Kengo Kuma ជាមួយនឹងគម្រោង និងការរចនាប្លង់ មានភាពទាក់ទាញដែលបានផ្តល់ចំណេះដឹងជាច្រើនដល់និស្សិត ជាពិសេស និស្សិតនៅមហាវិទ្យាល័យស្ថាបត្យកម្មតែម្តង។ លោកយល់ថា ក្រៅពីជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ គម្រោងនេះ ក៏ជួយថែរក្សាបរិស្ថានឱ្យបានគង់វង្សផងដែរ។ លោកសង្ឃឹមថា តាមការធ្វើបទបង្ហាញនេះ និស្សិតនឹងមានឱកាសរៀនសូត្រ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេកាន់តែប្រសើរឡើង។ លោកក៏បានអំពាវនាវដល់និស្សិតគ្រប់រូបខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញនេះ និងកម្មវិធីផ្សេងទៀតដើម្បីអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងសិក្ខាសាលានេះ លោក អ៉ឹង ស៊ីម៉េង អគ្គនាយកក្រុមហ៊ុន ដូនពេញ គ្រុប បានបរិច្ចាគថវិកាចំនួន៥,០០០ដុល្លារ និងទឹកបរិសុទ្ធចំនួន២០០កេស ដល់សាកលវិទ្យាល័យ។ ចំណែក ក្រុមហ៊ុន MARUWA JAPAN Co.LTD ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ១,០០០ដុល្លារផងដែរ។
សូមជម្រាបថា លោក Kengo Kuma គឺជាស្ថាបត្យករជនជាតិជប៉ុនល្បីឈ្មោះមួយរូបក្នុងពិភពលោកផ្នែកស្ថាបត្យកម្ម។ ចំណុចពិសេសរបស់លោក គឺការរួមបញ្ចូលឈើតុបតែងទៅជាការសាងសង់ផ្សេងៗ។ លោកបានសាងសង់ដូចជាស្ពានឈើ Yusuhara សណ្ឋាគារ Garden Terrace Nagasaki នៅប្រទេសជប៉ុន និងរមណីយដ្ឋានស្ប៉ារីសតនៅ Yunfeng ក្នុងប្រទេសចិន និងការសាងសង់ជាច្រើនទៀត។ រូបលោកក៏ជាអ្នកសាងសង់កីឡាដ្ឋានជាតិជប៉ុនសម្រាប់អូឡាំពិកផងដែរ។ នេះ គឺជាលើកទី១ របស់លោក Kengo Kuma ដែលមកធ្វើគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?