ព័ត៌មានជាតិ
ចុះពីរថយន្តទិញអីវ៉ាន់មិនពន្លត់ម៉ាស៊ីន ចោរឡើងបើករត់គេចផ្អើលទាំងយប់
មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងនាវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបអ៊ីនធើខន តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខណៈបុរសម្នាក់ចុះពីរថយន្តមិនបានពន្លត់ម៉ាស៊ីន ត្រូវបានចោរឡើងបើករត់គេចជាច្រើនគីឡូម៉ែត្រ។
សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តម៉ាក ម៉ាស្តា ពណ៌កណ្ដុរល្មេះ ពាក់ស្លាកលេខរដ្ឋ13. 2-2688 បានឈប់រថយន្តដោយមិនបានពន្លត់ម៉ាស៊ីន រួចដើរទៅទិញអីវ៉ាន់មួយភ្លែត( ទិញតុក្កតា)ស្រាប់តែមានជនសង្ស័យម្នាក់ឡើងបើកចេញទៅ។ ឃើញបែបនេះម្ចាស់រថយន្តក៏ស្រែក ចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញតាមចាប់។
ចំណែកជនសង្ស័យបានព្យាយាមបើករត់រហូតទៅដល់ផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៩៨ ក្នុងសង្កាត់បឹកកក់២ ខណ្ឌទួលគោក ទើបជនសង្ស័យឈប់រថយន្តហើយចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ