Connect with us

ព័ត៌មានជាតិ

តំណាងក្រុមហ៊ុនបុរី VIP ជួបចរចាជាមួយអតិថិជននៅមុខអភិបាលខេត្តព្រះសីហនុ

បានផុស

នៅ

ខេត្តព្រះសីហនុ:ប្រជាពលរដ្ឋប្រមាណ ១៣០នាក់ ដែលជាអតិថិជនទិញផ្ទះល្វែងនៅ បុរីវីអាយភី VIP ស្ថិតនៅឃុំអូរឧកញ៉ាក្នុងស្រុកព្រៃនប់នៅម៉ោង៣រសៀលថ្ងៃទី២៤ ខែកុម្ភៈនេះបានមកជួបជុំគ្នាម្តងទៀតនៅសាលាខេត្តព្រះសីហនុតាមការណាត់ជួបរបស់ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ ដែលបានណាត់កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈកន្លងមកនេះដើម្បីរកដំណោះស្រាយរវាងក្រុមហ៊ុនVIP និងប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជួបជុំគ្នាតវ៉ា ទាមទាររកដំណោះស្រាយជាថ្មីម្តងទៀត​ ដេីម្បីស្នើឱ្យថៅកែបូរី​ VIP (១.លោក ហម​ រ៉ន, ២.លោក វ៉ន​ វណ្ណ:​) ធ្វេីការដោះស្រាយបំពេញលក្ខខណ្ឌសាងសង់តាមកិច្ចសន្យាទិញលក់ផ្ទះ​ និងប្រគល់ប្លង់បំបែកក្បាលដីជូនដល់ពួកគាត់ដែលបានបង់ផ្តាច់អស់យូរឆ្នាំមកហេីយ។

ក្នុងជំនួបដោះស្រាយទល់មុខគ្នានេះ រដ្ឋបាលសាលាខេត្តបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចំនួន ៣០ នាក់ និងតំណាងក្រុមហ៊ុនបុរី VIP ចំនួន ៣ នាក់ ចូលជួបលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីចរចារកដំណោះស្រាយ។

ជាលទ្ធផលនៃដំណោះស្រាយ ខាងតំណាងប្រជាពលរដ្ឋដែលជាអតិថិជនបុរី លើកការទាមទារឲ្យក្រុមហ៊ុនបុរី VIP សាងសង់ផ្ទះ​ និងប្រគល់ប្លង់បំបែកក្បាលដីជូនដល់ពួកគាត់ដែលបានបង់ផ្តាច់។

ដោយឡែកតំណាងក្រុមហ៊ុនVIP ស្នើសុំពន្លារពេលដោះស្រាយជូនប្រជាពលរដ្ឋ ដែលជាអតិថិជនទិញបុរីទៅតាមតំណាក់កាល៖

-ណែនាំប្រជាពលរដ្ឋ ឲ្យរៀបចំឯកសារ ត្រៀមបង្ហាញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ណាត់ជួបម្ដងទៀតនៅសាលាខេត្តព្រះសីហនុដដែល។

នៅក្នុងជំនួបនេះដែរ លោកអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៌និងផ្តល់មតិណែនាំឲ្យប្រជាពលរដ្ឋ Join Group ព័ត៌មានរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ដើម្បីតាមដាននិងទទួលបានព័ត៌មាននៃការដោះស្រាយ និងបិទការប្រជុំដោះស្រាយនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃដដែលដោយតំណាងក្រុមហ៊ុនបានណាត់ជួបគ្នាម្តងទៀតនៅថ្ងៃទី៣ខែមិនា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម