Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត​ លី ឆេង៖យុវជនត្រូវអភិវឌ្ឍន៍ចំណេះដឹង និងអនុវត្តជាក់ស្ដែង ដើម្បីឲ្យទាន់សម័យ​ឌីជីថល

បានផុស

នៅ

លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប បានណែនាំដល់សិស្សានុសិស្សទាំងអស់ គប្បីខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹងដោយខ្លួនឯង ហើយមានការអនុវត្តជាក់ស្ដែង ដើម្បីដើរឲ្យទាន់សម័យឌីជីថល។ការណែនាំបែបនេះរបស់លោកបណ្ឌិត លី ឆេង ក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិដល់សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំនួន៣ ១៣២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២​ (ស្ពានអាកាសចោមចៅ) នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជា មានវិន័យ សីលធម៌ និងគុណធម៌ល្អ។ ត្រង់ន័យនេះ លោកបណ្ឌិត បានថ្លែងថា ការចេះគោរពបទបញ្ជា មានវិន័យ និងសីលធម៌ល្អ គឺជាឥរិយាបទដ៏ប្រពៃ ដែលមិនបង្ក ផលលំបាកផ្សេងៗដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ។

លោកបណ្ឌិត លី ឆេង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ទី១០ ទី១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅសិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនេះដែរ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាលទាំងអស់ ដែលតែងតែគាំទ្រ និងបញ្ជូនបុត្រធីតារបស់ខ្លួនមកសិក្សានៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។

បើតាមលោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី​៩ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចំនួន ៣ ១៥៥នាក់ ដែលក្នុងនោះ ប្រឡងជាប់ ៣ ១៣២នាក់ ស្មើនឹង ៩៩.២៧%។ សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិទាំងអស់នឹងទទួលបានសញ្ញាបត្រពីរ ហើយសញ្ញាបត្រទាំងពីរនេះត្រូវបានដាក់បញ្ចូលទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយកប្រើប្រាស់ជាផ្លូវការផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ៩ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២២ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៦ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម