Connect with us

ព័ត៌មានជាតិ

សិស្ស​ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​​ទាំងនេះ នឹងទទួលបានអាហារូបករណ៍១០០%ពីក្រសួង​​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​ជំរុញ​ឲ្យ​សិស្ស​ដែល​ធ្លាក់ ​ឬ​ជាប់​បាក់​ឌុប​ទាំងអស់​ប្ រញាប់​រួសរាន់​ទៅ​ដាក់ពាក្យ​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះ​ប​ណ្ដា​លប​ច្ចេ​ក​ទេស​ និង​វិជ្ជាជីវៈ​ ដើម្បី​ទទួលបាន​ការសិក្សា​ដោយ​ឥត​បង់ថ្លៃ​១០០​ភាគរយ​។​

លោក​បណ្ឌិត អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍​ថា ​ក្រសួង​នឹង​ផ្ដល់​អាហារូបករណ៍ ​ចូលរៀន​មិន​បង់ថ្លៃ​សិក្សា​១០០​ភាគរយ ​សម្រាប់​ថ្នាក់​សញ្ញាប័ត្រ​ជាន់ខ្ពស់ ​បរិញ្ញាបត្ររង​បច្ចេកទេស​ឯកទេស​ និង​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកវិទ្យា​ឯកទេស​សញ្ញាប័ត្រ​វិស្វករ​សម្រាប់​ចូលរៀន​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ សម្រាប់​ឆ្នាំ​សិក្សា​២០២០ ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ថា ​ដើម្បី​ទ​ទួលបាន​អាហារូបករណ៍​ទាំងនោះ ​សូម​បេក្ខជន​ប្រញាប់​រួស​រាន់​មក​ទទួល​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍ ​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ប​ច្ចេកទេស​ និង​វិជ្ជា​ជីវៈ​ ដែល​ខ្លួន​មានបំណង​ចង់​សិក្សា​ ដើម្បី​ឲ្យ​គ្រឹះស្ថាន​អប់រំ​នីមួយៗ​​ ធ្វើការ​ជ្រើសរើស​ទៅតាម​ចំនួន​ និង​ជំនាញ​ព្រមទាំង​ផ្ដល់​អាហារូបករណ៍​ដល់​បេក្ខជន​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ បេក្ខជន​ដែល​ជ្រើសរើស​នោះ​មានដូចជា ​សិស្ស​បច្ចេកទេស​និង​វិជ្ជាជីវៈ សិស្ស​ទូទៅ សិស្ស​ជានា​រី សិស្ស​ក្រីក្រ​ សិស្ស​មកពី​តំបន់​ដាច់ស្រយាល​និង​ជនជាតិភាគតិច​សិស្ស​មាន​ពិការភាព​ សិស្ស​ដែល​បាន​ប្រឡង​ជាប់​ឬ​ធ្លាក់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា​មុនៗ​ជាដើម​។​

យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ​ក្រសួង​នឹង​ផ្ដល់​អាទិភាព​ចំពោះ​សិស្ស​ដែល​បានមក​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​មុនគេ​ នឹង​ទទួលបាន​ការសិក្សា​ឥត​បង់ថ្លៃ​១០០​ភាគរយ​។​

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សរុប​ចំនួន១០៨​កន្លែង ​ក្នុងនោះ​មាន៣៨​កន្លែង ជា​គ្រឹះស្ថានសាធារណៈ​ ៤៥​កន្លែង​ជា​គ្រឹះស្ថាន​ឯកជន និង២៥​កន្លែង​ទៀត ជា​អង្គការ ឬ​សមាគម​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម