Connect with us

ព័ត៌មានជាតិ

សម្តេច​ ហ៊ុន​ សែន ​ឆ្លើយតប​​ទៅ​​ ស៊ន​ ដារ៉ា ថា​ អ្នក​​បង្រ្កាប​ ហ៊ុន សែន​ បាន​​មិន​ទាន់​កើត​ពីផ្ទៃ​ម្តាយ​​នៅ​ឡើយ​ទេ​​

បានផុស

នៅ

សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ​តាមរយៈបណ្តាញសង្គ​ម​តេឡេក្រាម​​​នៅ​មុន​នេះបន្តិច​បាន​​​ឆ្លើយ​តប​ទៅ​​​ ស៊ន ដារ៉ា ដែល​គេ​ដឹង​​ថា ជា​សកម្មជន​​គាំទ្រទណ្ឌិត សម រង្ស៊ី​ ថា​ អ្នក​​បង្រ្កាប​ ហ៊ុន សែន​ បាន​​មិន​ទាន់​កើត​ពីផ្ទៃ​ម្តាយ​​នៅ​ឡើយ​ទេ​​​។

សម្តេច​បាន​​សរសេរ​ថា “ភ្ញាក់ពីដេកមកឃើញនាគទេពបញ្ជូនវីដេអូដែល ស៊ន ដារ៉ា និយាយ។ ក្នុងការ​និយាយនោះ ស៊ន ដារ៉ា បានបញ្ជាក់ពីការគាំទ្ររបស់ឪពុកម្តាយខ្លួនចំពោះខ្ញុំ ដែលខ្ញុំសូមអរគុណចំពោះប្អូនប្រុសប្អូនស្រីដែលជាឪពុកម្តាយ ស៊ន ដារ៉ា សម្រាប់​ការគាំទ្រកន្លងមក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បាន​បន្ថែម​​ថា អ្វីដែលគួរឲ្យហួសចិត្ត ​ស៊ន ដារ៉ា បានលើក ជាយោបល់បើកការចរចាជាមួយសម្តេច​ ដោយ
ភ្ជាប់មកជាមួយលក្ខខណ្ឌ៤ ក្នុងនោះ លក្ខខណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវតែធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស
ប្រជាជនទើប ស៊ន ដារ៉ា ព្រមចូលរួមជាមួយ​គណបក្សប្រជាជន។​ សន ដារ៉ា បាននិយាយថា ខ្លួន​ជាសត្វ ឥន្ទ្រី​ដែលពេលមុន​ ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាសត្វគីង្គក់។ ដែល​​ត្រង់​ចំណុច​នេះ​សម្តេច​បាន ​ចាត់ទុក​ជាការប្រៀបធៀបបែបប្រមាថ។

សម្តេច​បាន​​សរសេរ​ទៀត​ថា “គាត់បានបន្ថែមថាព្រហ្មលិខិតបានបង្កើត ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត
ឯ​ព្រះបានបង្កើតស៊ន ដារ៉ា មកដើម្បីបង្រ្កាប ហ៊ុន សែន។​ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថា កុំថាឡើយក្មួយចង់ក្លាយជាបេក្ខជន​នាយករដ្ឋមន្ត្រីរបស់គណបក្យប្រជាជនសូម្បីតែចង់ក្លាយជាសមាជិកគណបក្យប្រជាជនក៏មិនបានផងព្រោះក្មួយកំពុងមានរឿងនៅតុលាការ។ក្មួយលើកខ្លួនឯងហួសជ្រុលហើយ។ ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បី បង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូអ្នកដែលបង្រ្កាប ហ៊ុន សែន បានមកដល់ ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រីជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេនៅពេលនិយាយដល់រឿងរបៀបនេះ”។

ចុងក្រោយ​សម្តេច​បាន​​សរសេរ​ថា “ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយ ដែលខំដង្ហើយហៅកូន។សព្វថ្ងៃក្មួយជួយ
ខ្លួនឯងមិនបានផងចង់ក្លាយខ្លួនជានាយករដ្ឋមន្ត្រីឬចង់មកបង្ក្រាបហ៊ុន សែនគឺរឿងយលសប្តិទាំងថ្ងៃ​”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម