Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ យើងត្រូវរួមគ្នាកសាង និងថែរក្សាសមិទ្ធផលព្រះពុទ្ធសាសនា ក្រោមម្លប់ នៃសុខសន្តិភាព

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែង​ថា យើង​ត្រូវ​រួមគ្នា​កសាង និង​ថែរក្សា​សមិទ្ធផល​ព្រះពុទ្ធសាសនា ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព​ដែល​រក​បាន​ដោយ​កម្រ។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​មហា​ប្រាសាទ​ទេវ​ពលី និង​សមិទ្ធផល​ផ្សេងៗ នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៦ កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​ក៏បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេ តែងតែ​មាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា។

លោកជំទាវ​បាន​បន្ត​ទៀត​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រែក្លាយ​ប្រទេស​ពី​សង្គ្រាម មក​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព ទន្ទឹម​គ្នា​នោះ​ផង​ដែរ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ក៏​មាន​ការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ប្រារព្ធ​ពិធី​សាសនា​ដ៏​ធំ​នា​ពេលនេះ ដែល​កើត​ចេញពី​សទ្ធា​ជ្រះ​ថ្លា​របស់​ពុទ្ធសាសនិក​គ្រប់រូប។

លោកជំទាវ​បាន​បន្ត​ទៀត​ថា មហា​ប្រាសាទ​ទេវ​ពលី ដែល​យើង​កំពុង​ប្រារព្ធ​ពិធី​ឆ្លង​នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​លើទឹក​ដី​ខេត្ត​កំពង់ស្ពឺ ដែល​នឹង​រួមចំណែក​ទាក់ទាញ​ពុទ្ធសាសនិក និង​ទេសចរ​ឲ្យ​មក​ទស្សនា និង​បួងសួង​សុំ​សេចក្តីសុខ ដែល​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ធម្មជាតិ និង​ទេសចរណ៍​សាសនា និង​វប្បធម៌​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​ខេត្ត​កំពង់ស្ពឺ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត​។

លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល​ព្រះពុទ្ធសាសនា​ឲ្យ​នៅ​គង់វង្ស​ស្ថិតស្ថេរ​សម្រាប់​ជា​ទី​កន្លែង​សក្ការៈ នៃ​ពុទ្ធបរិស័ទ​យើង ក្រោម​ម្លប់ នៃ​សុខ​សន្តិភាព។

ជា​ចុងក្រោយ ក៏​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ១០៨ អង្គ ជា​កិច្ច​បង្ហើយ​បុណ្យ​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម