Connect with us

ព័ត៌មានជាតិ

ស្ពានអាកាសឫស្សីកែវ​ បើក​ឲ្យប្រេីប្រាស់បណ្តោះ​អាសន្ន​ចាប់ពីថ្ងៃ​ទី ១​ ខែមីនា​ នេះទៅ

បានផុស

នៅ

ស្ពានអាកាសឫស្សីកែវ​ នឹងដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន​ចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ ២០២៣ នេះទៅ។ នេះបើតាម​លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមផេកហ្វេសបុកផ្លូវការរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនាថ្ងៃសៅរ៍ ទី២៥ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ​ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះ​​អាសន្ន​នូវស្ពានអាកាសឫស្សីកែវ​ ដែលមានប្រវែង​ ៤៨៣​ ម៉ែត្រទទឹង​ ១៥,៨​ ម៉ែត្រ​ ដេីម្បីសម្រួលដល់ការធ្វេី​ដំណេីរ​​​របស់បងប្អូនប្រជាពលរដ្ឋ​ ចាប់ពីថ្ងៃ​ទី១​ ខែមីនា​ ឆ្នាំ ២០២៣នេះទៅ។ នេះជាសមិទ្ធផលថ្មីមួយទៀត​ ក្រោមម្លប់សុខសន្តិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​។

ស្ពានអាកាសថ្មីឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០២២ មានបណ្ដោយ ៤៨៣ ម៉ែត្រ ទទឹង​​ ១៥,៨​ម៉ែត្ រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជិតរួចរាល់ហើយដែរ។

គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន​១៥ ខែ ពោលគឺឲ្យហើយនៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២០ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៤១ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ក្រុមបាតុករប្រឆាំងសេចក្តីព្រាងច្បាប់ «កាស៊ីណូ»​ថៃ​ ប្រកាស​ប្រមូល​ផ្តុំ​តវ៉ារាល់ថ្ងៃ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម